​សំណើ ៨៥លាន​ផោន​របស់ Chelsea ទិញ Lukaku ត្រូវបាន​បដិសេធ​ដោយ Inter Milan

2021/08/04 06:43:00 pm        68

​បាល់ទាត់៖ ក្លិប​​អ៊ីតាលី Inter Milan បាន​បដិសេធ​សំណើ ៨៥លាន​ផោន​ពី Chelsea ដែល​ចង់បាន​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku ត្រលប់​ទៅវិញ​។ ​កីឡាករ​វ័យ ២៨ឆ្នាំ​គឺជា​គោល​ដៅ​របស់ Chelsea ដែល​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ជួរមុខ​ម្នាក់​ បន្ទាប់ពី​ការ​ចង់​បាន​ខ្សែប្រយុទ្ធ Dortmund, Erling Haaland មិន​អាច​ទៅ​រួច​។​

​​ស្រប​ពេល​ដែល Inter Milan នៅ​ពេល​នេះ​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ផង​ដែរ​នោះ Inter Milan មិន​សំរេច​ចិត្ត​ភ្លាមៗ​ពី​ការ​លក់​ចេញ Lukaku ក្នុង​តម្លៃ​បែបនេះ​ឡើយ​។ ​បើតាម​ការចុះផ្សាយ Chelsea បានដាក់​សំណើ ៨៥​លាន​ផោន​នេះ​បូក​បន្ថែម​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Marcos Alonso ម្នាក់ទៀត​។ ​Romelu Lukaku ធ្លាប់ជា​អតីត​កីឡាករ​របស់ Chelsea ចន្លោះ​ឆ្នាំ​២០១១ ដល់ ២០១៤ មុន​ពេល​ផ្ទេរ​ទៅកាន់ Everton ក្រោយ​ចំណាយ​ពេល​ ១រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​នៅ Goodison Park​។​ ​កាលពី​ឆ្នាំ២០១៧ Lukaku ស្ទើរតែ​ផ្ទេរ​មកកាន់ Chelsea វិញ​ទៅហើយ​តែ​ផ្ទុយទៅវិញ​គេ​បានជ្រើសរើស​យក Manchester United ក្នុងតម្លៃ ៧៥លាន​ផោន​ក្រោម​ការដឹកនាំ​របស់ Jose Mourinho នៅពេលនោះ​។​

​​Lukaku ស៊ុត​បញ្ចូល​ទី​បាន ៤២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៦ប្រកួត​ឱ្យ Manchester United តែ​ក៏បាន​ចាក​ចេញទៅ Inter Milan កាលពី​ឆ្នាំ២០១៩ ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៧៤លាន​ផោន​ជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​។ ​Lukaku គឺជា​សមាជិក​សំខាន់​របស់ Inter Milan ដែល​ឈ្នះ​ជើង​ឯក Serie A រដូវ​កាល​មុន​ក្រោយ​រកបាន ២៤គ្រាប់ និង​បញ្ជូន ១១បាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        338
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        423

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm