បាតុកម្មជុំវិញពិភពលោក ក្នុងខួបលើកទី៧៦នៃទិវាNakba និងអំពាវនាវឲ្យមានបទឈប់បាញ់នៅហ្កាហ្សា

2024/05/16 08:10:00 pm        121

មានការតវ៉ាជាច្រើន ដើម្បីរំលឹកខួបលើកទី៧៦ នៃទិវា Nakba និងការអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលត្រូវបានគេមើលឃើញនៅជុំវិញពិភពលោក។ ទិវា Nakba ដែលមានន័យជាភាសាអារ៉ាប់ថា«មហន្តរាយ» ដែលនិយាយយោងទៅរកការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ប្រមាណ៧៥០.០០០នាក់ ពីលំនៅឋានរបស់ពួកគេ ក្នុងការត្រៀមរៀបចំសម្រាប់ការបង្កើតអ៊ីស្រអែល ក្នុងឆ្នាំ១៩៤៨។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា អំឡុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៤៨ កងជីវពលជនជាតិជ្វីហ្វមួយចំនួន បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងច្រើន ហើយមនុស្សរាប់សែននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ។ ទោះបីជា ទិវា Nakba មិនត្រូវបានគេជឿថាបានកើតឡើងតែមួយថ្ងៃក៏ដោយ វាត្រូវបានប្រារព្ធយ៉ាងទូលំទូលាយនៅថ្ងៃទី ១៥ ខែឧសភា។ ឆ្នាំនេះ ទិវា Nakba ធ្វើឡើងក្នុងពេលមានសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៥.០០០នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលតំបន់។

កាលពីសប្តាហ៍មុន កងទ័ពអ៊ីស្រាអែល បានព្រងើយកន្តើយទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិក ហើយបានបញ្ជាឱ្យមនុស្សប្រហែល ១០០.០០០នាក់ ជម្លៀសខ្លួនចេញពីទីក្រុង Rafah ជាកន្លែងដែលមនុស្សជាច្រើនរស់នៅក្នុងតំបន់ហ្កាហ្សា បានភៀសខ្លួនចូលទៅក្នុងទីក្រុងនេះ រយៈពេល៧ខែនៃសង្រ្គាម។ ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន ភ័យខ្លាចថាត្រូវបានគេ បណ្តេញចេញពីទឹកដីជាអចិន្ត្រៃយ៍ ដូចសាច់ញាតិពួកគេជាច្រើននាក់ កាលពីឆ្នាំ ១៩៤៨។

កាលពីចុងសប្តាហ៍ ហ្វូងមនុស្ស បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានានៅជុំវិញពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូឡង់ អូស្ត្រាលី នូវែលហ្សេឡង់ កាណាដា និងប្រទេសអៀរឡង់។ ក្រុមបាតុករ បានចេញធ្វើបាតុកម្មដោយកាន់ទង់ជាតិប៉ាឡេស្ទីន និងស្លាក អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ព្រមទាំងពាក្យសរសេរថា «សិទ្ធិពលរដ្ឋប៉ាឡេស្ទីនភៀសខ្លួន ត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ»។ ការតវ៉ាបន្ថែមទៀត នៅក្នុងប្រទេសជាច្រើនទៀត ដូចជា ដែនដីវ៉ែល ប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិក ក៏មានផែនការការរៀបចំធ្វើបាតុកម្មនៅសប្តាហ៍នេះ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm