មន្ត្រីអង្គការសហប្រជាជាតិ ព្រមានពីគ្រោះទុរ្ភិក្សនៅក្នុងប្រទេសស៊ូដង់

2024/05/16 08:42:10 pm        160

មន្ត្រីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) លោក ខាល ស្កាវ (Carl Skau) កាលពីថ្ងៃពុធ (១៥ ឧសភា) បានព្រមានថា ឱកាសដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅក្នុងប្រទេសស៊ូដង់កំពុងជិតអស់ ខណៈដែលទុរ្ភិក្សកំពុងកើតមាននៅក្នុងបណ្ដាតំបន់ដែលហែកហួរដោយសង្រ្គាមរបស់ប្រទេសនេះ។

យ៉ាងហោចណាស់មនុស្ស ៥ លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងធ្លាក់ក្នុងភាពអត់ឃ្លាន ដែលភាគច្រើននៃអ្នកទាំងនោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ ដែលបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំមុន រួមទាំងតំបន់ ដាហ្វឺ (Darfur) និងតំបន់ ខូដូហ្វាន (Kordofan) និងរដ្ឋធានី ខាទុម (Khartoum) នេះបើយោងតាមកម្មវិធីស្បៀងអាហារ WFP ។

ទីភ្នាក់ងារនេះបានព្រមានម្តងហើយម្តងទៀតថា ស៊ូដង់អាចប្រឈមមុខនឹងវិបត្តិអត់ឃ្លានដ៏អាក្រក់បំផុតរបស់ពិភពលោក ខណៈដែលជម្លោះបានឈានចូលដល់ឆ្នាំទីពីររបស់ខ្លួន។ យោងតាមអង្គការសហប្រជាជាតិ ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ឬប្រហែល ២៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ខណៈដែលជិត ១៨ លាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

ស៊ូដង់បាននិងកំពុងឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស ១៥.៥៥០ នាក់ និងជម្លៀសមនុស្ស ៨,៧ លាននាក់ទៀតមកទល់ពេលនេះ នេះបើយោងតាមការប៉ាន់ស្មានថ្មីៗរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm