ក្រសួងរៀបចំដែនដី និងអូស្ត្រាលី សហការលុបបំបាត់ ការប្រើប្រាស់សារធាតុអាសបេស្តុសក្នុងវិស័យសំណង់

2024/05/16 10:09:27 pm        73

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសអូស្រ្ដាលី ក្នុងការលុបបំបាត់ទាំងស្រុង នៃការប្រើប្រាស់នូវសារធាតុអាបេស្ដុស នៅក្នុងវិស័យសំណង់ ខណៈសារធាតុនេះ បានបង្កមហន្តរាយជាច្រើនដល់អ្នកប្រើប្រាស់ ពិសេសគឺបង្កជំងឺមហារីកផ្លូវដង្ហើមក្នុងរយៈពេលវែង និងជាឃាតករលាក់មុខ ដែលបានសម្លាប់ប្រជាជនជាច្រើននាក់ ។

ក្នុងពេលដឹកនាំប្រតិភូភ្នាក់ងារ Australia Asbestos and Silica Safety and Eradication (ASSEA) ជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក Pablo Kang ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងថា អូស្ត្រាលីបានចំណាយថវិកាជាច្រើនពាន់លានដុល្លារ កំពុងលុបបំបាត់នូវការប្រើប្រាស់សាធារអាបេស្ដុស ដើម្បីជួយជីវិតមនុស្ស នេះក៏ដោយសារការគិតគូមិនបានវែងឆ្ងាយតាំងពីដំបូង ហើយសូមដល់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបញ្ឈប់ការប្រើប្រាស់ នូវសារធាតុអាសបេស្តុស ក្នុងឆ្នាំ២០២៥ខាងមុខនេះ ។ 

លោកបានបន្តថា សារធាតុអាសបេស្តុសនេះ បានបង្កមហន្តរាយជាច្រើនដល់អ្នកប្រើប្រាស់ ពិសេសគឺបង្កជំងឺមហារីកផ្លូវដង្ហើមក្នុងរយៈពេលវែង និងជាឃាតករលាក់មុខដែលបានសម្លាប់ប្រជាជនជាច្រើននាក់ ហើយនៅលើពិភពលោកមានប្រទេសចំនួន៦៩ ដែលបានហាមឃាត់ការនាំចូលទាំងស្រុងនូវសារធាតុអាសបេស្តុស ប៉ុន្តែជាអកុសល នៅមានបណ្តាប្រទេសមួយចំនួន ដែលមិនទាន់មានផែនការហាមឃាត់ ឬលុបបំបាត់នៅឡើយ ។ 

ជាមួយនេះ លោកភារធារី បានចង្អុលបង្ហាញឱ្យភ្នាក់ងារ ASSEA កិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ យល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស ដើម្បីឈានទៅដល់ការលុបបំបាត់ការប្រើប្រាស់ទាំងស្រុង ដោយការលុបបំបាត់ការប្រើប្រាស់សារធាតុនេះ គឺត្រូវការការចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសគួរតែមានស្ថាប័នណាមួយដឹកនាំធ្វើកិច្ចការងារនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបាននឹងកំពុងពិនិត្យមើលការរៀបចំបទដ្ឋានបច្ចេកទេសស្តង់ដារសំណង់ ដើម្បីឱ្យសមស្របនឹងការវិវត្ត របស់វិស័យសំណង់នៅកម្ពុជា ព្រោះរាជរដ្ឋាភិបាល បានធ្វើកិច្ចការងារជាច្រើ នដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់របស់សារធាតុអាសបេស្តុស ហើយកម្ពុជាបានប្រែក្លាយពីប្រទេស ដែលធ្លាប់តែផ្តោតលើការកាត់បន្ថយភាពក្រីក្រ ការងារយេនឌ័រ និងបម្រែបម្រួលអាកាសធាតុ ទៅជាប្រទេសមួយដែលប្រជាជនកំពុងផ្តោតការចាប់អារម្មណ៍លើគុណភាពនៃជីវិត និងការលើកកម្ពស់សុខមាលភាពសាធារណៈ ។

ឯកឧត្តមបន្តថា ដើម្បីចូលរួមលុបបំបាត់ និងបញ្ជ្រាបការយល់ដឹងអំពីសារធាតុអាសបេស្តុស ក្រសួងនឹងរៀបចំផែនការចំនួន៣ គឺទី១. លើកកម្ពស់ការយល់ដឹងជាសាធារណៈ, ទី២. រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងទី៣. ដឹកនាំកិច្ចប្រជុំជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសហការលើការងារនេះ ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលអូស្រ្តាលី ក្នុងការលុបបំបាត់ទាំងស្រុង នូវការប្រើប្រាស់សារធាតុអាសបេស្តុសក្នុងវិស័យសំណង់ និងសហការបន្ថែមផងដែរ លើវិស័យផ្សេងទៀត ពិសេសការតាក់តែងបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់ និងការចែករំលែកបទពិសោធន៍របស់អូស្ត្រាលី ក្នុងការរៀបចំទីក្រុង ដើម្បីលើកកម្ពស់គុណភាពជីវិតរ បស់ប្រជាពលរដ្ឋ ៕

អត្ថបទ ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm