សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាព Virtus Media និងធនាគារវីង ផ្តល់ថវិកាសប្បុរសធម៌ដល់អាជ្ញា ធរមីន សម្រាប់សកម្មភាពមីននៅកម្ពុជា

2024/05/16 11:51:15 pm        174

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរ សធម៌ពីសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាព Virtus Media និងធនាគារវីង ប្រគល់ជូនអាជ្ញាធរមីន សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីសកម្មភាពមីននៅកម្ពុជា។ 

 ពិធីប្រគល់-ទទួលនេះ មានការចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតចាត់តាំងម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC, លោក Mohan Bandam និពន្ធនាយកនៃអង្គភាព Virtus Media (Khmer Times), លោក Han Peng Kwang នាយកប្រតិបត្តិនៃធនាគារវីង និងថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ការគាំទ្រភាពជាដៃគូនិងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុ រសធម៌របស់ថ្នាក់ដឹកនាំ និង សហការីនៃសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាពVirtus Media និងធនាគារវីង ដែលបានរៃអង្គាសថវិកា និងជំរុញកិច្ចខិតខំប្រឹង ប្រែងទូទាំងប្រទេសក្នុងរួមចំណែកដល់កម្មវិធីសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

 ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា សន្តានចិត្តមនុស្សធម៌ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីន តាមរយៈកិច្ចសង្រ្គោះអាយុជីវិតបង្កើនការ យល់ដឹងអំពីមីន ផ្តល់ដីសុវត្ថិភាព និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនដល់ប្រជាពលរដ្ឋកម្ពុជា។ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន និងបង្កើតអនាគតមួយដែលប្រជា ជនយើងអាចរស់នៅដោយសេរីពីការភ័យខ្លាចដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមក៏បានរំលឹក និងសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះភាពជាអ្នកដឹកនាំ និង ចក្ខុវិស័យខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងបានបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានសុវត្ថិភាពជាងមុន។ក្រោមការតស៊ូមតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់ មីន បង្កើនលទ្ធភាពទទួលបានដីសម្រាប់កសិកម្ម សកម្ម ភាពសេដ្ឋកិច្ច និងការទាក់ទាញការគាំទ្រពីអន្តរជាតិ។ នេះអាចកើតឡើងដោយសារតែការប្តេជ្ញាចិត្តរបស់សម្តេចតេ ជោ ក្នុងការលើកកម្ពស់ភាពជាម្ចាស់នៃការងារសកម្មភាពមីន និងផ្តល់អាទិភាពដល់ការបោសសម្អាតតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

 តាងនាមសហគមន៍រងផលប៉ះពាល់ដោយសារមីន ឯកឧត្តម លីធុជ បានបញ្ជាក់ពីការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានបន្តគាំទ្រនិងដឹកនាំឥតងាករេ ក្នុងបុព្វហេតុដោះ ស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ។ ចក្ខុវិស័យការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សម្តេចធិបតីចំពោះបញ្ហានេះពិតជាមានការបំផុសគំនិត និងរំលឹកអំពីអ្វីដែលយើងអាចសម្រេចបាននៅពេលដែលយើងធ្វើការរួមគ្នាឆ្ពោះទៅគោលដៅរួមមួយ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រទេសជាមិត្តដៃគូអភិវឌ្ឍ ន៍ និងភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកវិភាគទានជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឆាប់រួចចាកផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នាពេលអនាគត៕ អត្ថប ៖ ភារម្យ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm