ក្រុមហ៊ួទីអះអាងថា ខ្លួនបានវាយប្រហារនាវាពិឃាតអាមេរិក ដែលបានបាញ់ទម្លាក់មីស៊ីល នៅសមុទ្រក្រហម

2024/05/17 12:18:55 am        100

ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែនកាលពីថ្ងៃពុធ បានអះអាងថា ខ្លួនបានកំណត់គោលដៅលើនាវាពិ  ឃាតរបស់កងទ័ពជើងទឹកអាមេរិក និងនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម។ ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារលើនាវាចម្បាំង ទំនងជាបានកើតឡើងជិតពីរថ្ងៃមុននេះ ហើយបានឃើញនាវានេះស្ទាក់ ចាប់មីស៊ីលដែលសំដៅលើវានោះ។

សេចក្តីថ្លែងការណ៍ចុងក្រោយពីក្រុមហ៊ួទី កើតឡើងនៅពេលដែលការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនដែលបានរំខានដល់ពាណិជ្ជកម្ម តាមរយៈច្រករបៀងដ៏សំខាន់ដែល ឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ (Suez) និងសមុទ្រមេឌីទែរ៉ាណេ បានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទោះបីជាក្រុមឧទ្ទាមនេះ មិនបានទទួលស្គាល់ថាមានការថយចុះក៏ដោយ ក៏យោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការវាយប្រហារតាមអាកាស និងការស្ទាក់ចាប់មីស៊ីលរបស់ក្រុមហ៊ួទី បានរំខានដល់ការវាយលុករបស់ពួកគេ និងបានធ្វើឲ្យចំនួនអាវុធរបស់ពួកគេថយចុះផងដែរ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ួទី បាននិងកំពុងអះអាងពីការវាយប្រហារជាច្រើនថ្ងៃ។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទី លោកឧត្តមសេនីយ៍យត្រី Yahya Saree បាននិយាយថា ពួកឧទ្ទាមបានកំណត់គោលដៅលើនាវាពិឃាដ USS Mason ដោយមីស៊ីល ហើយបានបើកការវាយប្រហារលើនាវា ដែលលោកកំណត់ថា ជាទិសដៅនោះ ។ នាវាជាច្រើនគ្រឿង មានឈ្មោះក្នុងបញ្ជីដឹកជញ្ជូន។

នាវា Mason ជានាវាពិឃាតដែលបំពាក់ដោយមីស៊ីលតម្រង់គោលដៅ Arleigh Burke class បានស្ថិតនៅក្នុងសមុទ្រក្រហម និងតំបន់ធំទូលាយ ដែលជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលព្យាយាមរារាំងការវាយប្រហាររបស់ក្រុមហ៊ួទីលើការដឹកជញ្ជូន។ ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក បាននិយាយថា កាលពីយប់ថ្ងៃចន្ទ នាវា Mason «បានចូលរួមដោយជោគជ័យ និងបានបំផ្លាញមីស៊ីលបាលិស្ទិក ប្រឆាំងនាវាដែលបាញ់ចេញដោយ(ក្រុមហ៊ូទី)ដែលគាំទ្រដោយអ៊ីរ៉ង់ពីប្រទេសយេម៉ែនពីខាងលើសមុទ្រក្រហម»។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm