វិទ្យាស្ថានNPICប្រារព្ឋខួប១៩ឆ្នាំជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា

2024/05/17 12:25:53 am        265

ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធខួបលើកទី១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថាន ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកទេសគ្រប់កម្រិតជូនសង្គមជាតិ។ កម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីជាន់ខ្ពស់របស់ក្រសួងជាច្រើនរូប និងសិស្ស-និស្សិត រួមទាំងអ្នកចូលរួមសរុបប្រមាណ៦ពាន់នាក់។ 

ថ្លែងទៅកាន់អង្គពិធីឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងអំឡុងពេល១៩ឆ្នាំមកនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាវិទ្យាស្ថានឈានមុខមួយលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសគ្រប់កម្រិតដែលត្រូវបានសហគមន៍ជាតិ និងអន្តរជាតិបានទទួលស្គាល់។

ឯកឧត្តម ប៊ុន ភារិនលើកឡើងថា៖ “ថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានរៀបចំខួបអនុស្សាវរីយ៍គម្រប់១៩ឆ្នាំ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា...វិទ្យាស្ថានបានកំណត់ទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន គឺធ្វើឱ្យទៅជាវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសគំរូ ដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយមនសិការវិជ្ជា ជីវៈ មានស្មារតីស្នេហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកទេស និងសង្គម”។  

ក្រៅពីនេះ ឯកឧត្តមប្រធានវិទ្យាស្ថានបានរំលឹកពីប្រវត្តិនៃការកសាងវិទ្យាស្ថានដ៏ទំនើបមួយនេះដោយអះអាងថាចំណងដៃនៃទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង។ 

ឯកឧត្តមប៊ុន ភារិនបន្ត៖ “វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយ នៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១១ហិចតា ចំណាយអស់ទឹកប្រាក់ប្រមាណ៣២លានដុល្លារអាមេរិក។ ក្នុងនោះមាន២៨លានដុល្លារអាមេរិកជាកម្ចីសម្បទានរបស់សាធារណៈរដ្ឋកូរ៉េ និង៤លានដុល្លារជាប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា”។ 

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យដំណើរការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥លើផ្ទៃដីចំនួន១១ហិកតាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាមួយនឹងសិស្សានុសិស្សចូលសិកក្សាដំបូងប្រមាណ២០០នាក់ ប៉ុន្តែបច្ចុប្បន្នវិទ្យាស្ថានកំពុងបណ្តុះបណ្តាលសិស្ស និងនិស្សិតប្រមាណ៧០០០នាក់។ 

ក្រៅពីពិធីគម្រប់ខួប១៩ឆ្នាំ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏មានប្រាព្ឋពិព័រណ៍ការងារដោយមានកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»ផងដែរ៕ ដោយ ៖ វិចិត្រ


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm