WHO ​បង្ហាញ​មូលហេតុ​បី​យ៉ាង ​ដែល​កម្ពុជា​អាច​ទទួល​បាន​ឧបករណ៍​ថ្មី​ ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        27

ភ្នំពេញ ៖ ​បន្ទាប់ពី​អង្គការ​សុខភាព​ពិភព​បាន​ប្រកាស​រក​ឃើញ​ឧបករណ៍​ថ្មី ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​–១៩ ឆាប់រហ័ស ​ដែល​គ្រោង​ នឹង​ផ្តល់​ជូន​ដល់​ប្រទេស​មាន​ចំណូល​ទាប ​និង​មធ្យម​នោះ​។ ​លោកជំទាវ​ លី អាយ​លែ​ន​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​បង្ហាញ​មូលហេតុ​ចំនួន​៣ ដែល​កម្ពុជា ​អាច​នឹង​ទទួល​បាន​ជំនួយ​ឧបករណ៍​នេះ​។


មានប្រសាសន៍​ក្នុង​កិច្ច​សំភាសន៍​ជាមួយ​BTV ​នៅពេល​ថ្មីៗ​ លោកជំទាវ​ លី អាយ​លែ​ន​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ ប្រចាំ​ប្រទេស​កម្ពុជា ​បាន​បង្ហាញ​មូលហេតុ​ចំនួន​៣​ ដែល​កម្ពុជា អាច​នឹង​ទទួល​បាន​ជំនួយ​ឧបករណ៍​ថ្មី ​ធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​កូ​វីដ​–១៩ ​ដែល​អង្គការ​សុខភាព​ពិភពលោក គ្រោង​ផ្តល់​ជូន​ដល់​ប្រទេស​មាន​ចំណូល​ទាប​ និង​ប្រទេស​មាន​ចំណូល​មធ្យម​។

បើ​តាម​លោកជំទាវ​មូលហេតុ​ទាំង​បី​នោះ ​រួមមាន​ ៖​ ទី​១.កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មាន​ចំណូល​កម្រិត​ទាប ​និង​មធ្យម​ ទី​២.​តួនាទី ​WHO គឺ​ធានា​ថា​ រាល់​ឧបករណ៍​ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​ជំងឺ​កូ​វីដ​–១៩​ ធ្វើឡើង​ដោយ​តម្លាភាព ​មានន័យថា​ ប្រទេស​ទាំងអស់​នឹង​ទទួល​បាន​គ្រប់គ្នាៗ​ ក្នុង​ពេលវេលា​ណាមួយ​ និង​ទី​៣.​ឧបករណ៍​ធ្វើតេស្ត​ថ្មី​រក​ជំងឺ​កូ​វី​–១៩​នេះ ​គឺ​ធ្វើ​រោគវិនិច្ឆ័យ​លឿន ​ហើយ​វា​ជា​ដំណឹង​ល្អ​សម្រាប់​ពិភពលោក​ និង​ប្រទេស​កម្ពុជា ​ផងដែរ​។​បើទោះបី ​ឧបករណ៍​ថ្មី​វិនិច្ឆ័យ​រ​កកូ​វីដ​–១៩​ បានដឹង​លឿន ១​ម៉ោង ឫ ២​ម៉ោង​ប៉ុណ្ណោះ តែ​លោកជំទាវ ​លី អាយ​លែ​ន​ បាន​ផ្ដល់​អនុសាសន៍​ កា​រធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​–១៩​ ធ្វើ​​នៅ​មន្ទីរ​ពិសោធន៍​គឺ​ល្អ​ជាង​។

ពាក់​ព័ន្ធ​នឹង​ឧបករណ៍​ថ្មី​ ដែល​ WHO រកឃើញ​នេះដែរ ​លោកជំទាវ ​ឱ វណ្ណឌី​ន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បាន​លើកឡើងថា​ កម្ពុជា​នៅតែ​រក្សា​ការ​ធ្វើ​តេស្ត​តាម​មន្ទី​រពិសោធន៍ ​ដែល​ហៅ​ជា​ភាសារ​អង់គ្លេស PCR ព្រោះថា​ ការ​ធ្វើ​តេស្ត​តាម​ PCR មាន​ភាព​ជឿជាក់​ទុកចិត្ត​ បាន​ជាង​ឧបករណ៍​ថ្មី​នេះ ​។​ម្យ៉ាងទៀត​ឧបករណ៍​ថ្មី​នេះ ​ភាគច្រើន​ធ្វើ​នៅ​ប្រទេស​ ដែល​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​–១៩​ ច្រើន​ ដើម្បី​ដឹង​រហ័ស​ ងាយ​​ស្រួល​រៀបចំ​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​។

នៅពេល​ថ្មី​នេះ ​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ប្រកាស​ពី​ការ​រកឃើញ​ឧបករណ៍​ថ្មី​វិនិច្ឆ័យ​រក ជំងឺ​កូ​វីដ​–១៩​ បាន​ឆាប់រហ័ស ​ដែល​គ្រោង​នឹង​ផ្តល់​ជូន​ដល់​ប្រទេស​ជាង​១០០​រយ ​ដែល​មាន​ចំណូល​ទាប ​និង​មធ្យម​ ក្នុង​តម្លៃ​ខ្ពស់​បំផុត​៥​ដុល្លារ​ប៉ុណ្ណោះ​៕

​អត្ថបទ​ ៖​ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm