ក្រុម​តា​លី​បង់​វាយ​សម្រុក​ទៅមុខ​ដណ្ដើម​បាន​ស្រុក​ចំនួន ​៩ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាង​ត្បូង

2021/08/04 08:46:27 pm        542

​អាហ្វហ្គានីស្ថាន៖ ក្រុម​អ្នកស្រុក ​និង​មន្ត្រី​បាន​និយាយ​ថា ​ពួក​តា​លី​បង់​បាន​វាយ​សម្រុក​រុល​ទៅ​មុខ​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាង​ត្បូង​កាលពី​ថ្ងៃ​អង្គារ​ ដោយ​ដណ្ដើម​បាន​ស្រុក​ចំនួន ៩ ក្នុង​ចំណោម​ស្រុក ១០ ក្នុង​រដ្ឋធានី​របស់​ខេត្ត Helmand។

​កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​បើក​ការវាយប្រហារ​តាម​អាកាស​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ ក្នុង​កិច្ចប្រឹងប្រែង​ទាំងអស់​សង្ឃឹម​ដើម្បី​ការពារ​ទីក្រុង Lashkar Gah​។​ ការ​ដួលរលំ​ទីក្រុង Lashkar Gah នឹង​ក្លាយជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​វាយ​លុក ​ដែល​ក្រុម​តា​លី​បង់​បាន​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ខណៈ​ដែល​កងកម្លាំង​អាមេរិក និង​ណា​តូ​បាន​បញ្ចប់​ការ​ដក​ខ្លួន​ចេញពី​ប្រទេស​ ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។ ​វា​នឹង​ក្លាយ​ជា​រដ្ឋធានី​របស់​ខេត្ត​ដំបូង​ ដែល​ក្រុម​តា​លី​បង់​វាយ​ដណ្ដើម​យកបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​។​ ​អ្នកស្រុក​នៅ​ក្នុង​ទីក្រុង​នេះបាន​ប្រាប់​សារព័ត៌មាន​ AP តាម​ទូរស័ព្ទ​ថា ការ​ប្រយុទ្ធ​គ្នា​បាន​ធ្វើ​ឱ្យ​ពួកគេ​ជាប់​គាំង​នៅ​ខាងក្នុង​ផ្ទះ ហើយ​មិន​អាច​ចេញទៅ​ក្រៅ​រក​ការ​ផ្គត់ផ្គង់​ប្រចាំថ្ងៃ​បានទេ​។ ពួកគេ​បាន​និយាយ​ថា​ យុទ្ធ​ជនតា​លី​បង់​បាន​ចេញ​មក​ក្រៅ​ដោយ​ចំហ​នៅ​តាម​ដង​ផ្លូវ ហើយ​ថាស្រុក​ទាំងអស់​លើកលែងតែ​ស្រុក Lashkar Gah ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក​តា​លី​បង់​។​

​ប្រភព​ពី​សារព័ត៌ ​BBC និយាយ​ថា ​សាកសព​ជាច្រើន​បាន​នៅ​រាយប៉ាយ​តាម​ដង​ផ្លូវ ខណៈ​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​នេះ​នៅតែ​បន្ត​ រវាង​ពួក​សកម្ម​ប្រយុទ្ធ​ និង​កងកម្លាំង​រដ្ឋាភិបាល​។​ ​អង្គភាព​កង​កា​ម៉​ង់​ដូ​សម្រាំង​ត្រូវ​បាន​បញ្ជូន​ចេញពី​រដ្ឋធានី​កា​ប៊ុល ដើម្បី​ជួយ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​រដ្ឋាភិបាល​កំពុង​កាន់កាប់​អគារ​រដ្ឋាភិបាល​សំខាន់ៗ រួម​ទាំង​ការិយាល័យ​នគរបាល​ក្នុង​តំបន់​ និង​ទីបញ្ជាការ​កងទ័ព​មួយ​ចំនួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm