តុលាការក្រុងសេអ៊ូល ច្រានចោលការស្នើរបស់ក្រុមគ្រូពេទ្យ ដើម្បីឲ្យបញ្ឈប់កំណែទម្រង់រដ្ឋាភិបាល

2024/05/17 03:46:18 am        156

តុលាការក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) បានច្រានចោលសំណើរបស់វេជ្ជបណ្ឌិត និងនិស្សិតពេទ្យដែលសុំឲ្យបញ្ឈប់ផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនកូតាសាលាពេទ្យ ខណៈដែលការធ្វើកូដកម្មរយៈពេលជាច្រើនខែ ដោយក្រុមគ្រូពេទ្យហាត់ការ បានអូសបន្លាយ។

សូមរំលឹកថា គ្រូពេទ្យហាត់ការរាប់ពាន់នាក់ បាននាំគ្នាឈប់ធ្វើការ កាលថ្ងៃទី២០ ខែកុម្ភៈ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលដែលចង់បណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀត ដោយបង្កឲ្យមានភាពចលាចល នៅក្នុងមន្ទីរពេទ្យ និងបង្ខំឲ្យមានការលុបចោលការព្យាបាលសំខាន់ៗ ក្នុងនោះរួមទាំងការព្យាបាលដោយប្រើគីមីផងដែរ។

ដោយលើកឡើងពីកង្វះខាត និងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស រដ្ឋាភិបាលកំពុងស្វែងរកការបណ្តុះបណ្តាលនិស្សិតពេទ្យរាប់រយនាក់បន្ថែមទៀតជារៀងរាល់ឆ្នាំ ដែលជំរុញឲ្យមានប្រតិកម្មតបពីក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យ ដែលបានយកសំណុំរឿងនេះឡើងទៅតុលាការ ក្នុងគោលបំណងព្យាយាមទប់ស្កាត់ការកែប្រែនេះ។

គួរបញ្ជាក់ថា តុលាការរដ្ឋបាលកាលពីខែមុន បានកាត់ក្តីរួចហើយ ដោយគាំទ្ររដ្ឋាភិបាល ហើយតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ បានបដិសេធជាថ្មីម្តងទៀតនូវសំណើរបស់ក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យ។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាក្យស្នើសុំ «ត្រូវបានច្រានចោល ដោយសារវាត្រូវបានគេកំណត់ថា ពួកគេមិនមែនជាភាគីផ្ទាល់ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការសម្រេចរបស់សំណុំរឿងនេះទេ»។

ខណៈពេលដែលទទួលស្គាល់ថា និស្សិតពេទ្យ ពោលគឺមិនដូចគ្រូពេទ្យហាត់ការ ឬសាស្ត្រាចារ្យ មានសិទ្ធិធ្វើសំណើនេះនោះ តុលាការបានលើកឡើងថា ការបង្កើនកូតាសាលាពេទ្យ គឺជា «មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការងើបឡើងវិញនៃការថែទាំវេជ្ជសាស្រ្តសំខាន់ៗ និងក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm