ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមបានកោតសរសើរកម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និង សាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ

2024/05/17 06:34:31 am        37

ភ្នំពេញ÷ ការរថ្លែងកោតសសើរនេះខណះឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមភ្នពប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកក ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាកការងារជាមួយនាថ្ងៃទី១៦ឧសភានេះនៅវិមានសន្តិភាព។

 ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ដែលកន្លងមកបានជួយគាំទ្រកម្ពុជា ជាពិសេសសហគមន៍ឥស្លាម ក្នុងការកសាងសមិទ្ធផល ដូចជា សាងសង់វិហារធំៗ នៅក្នុងរាជធានីភ្នំពេញ សាង់សង់មជ្ឈមណ្ឌលកុមារកំព្រា និងផ្សេងៗទៀត។ ជាពិសេសទៀតនោះ ឯកឧត្តមក៏បានថ្លែងអំណរអរគុណដល់អេមីរ៉ាតអារ៉ាប់រួម ដែលបានផ្តល់ជំនួយមនុស្សធម៌វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់រាជរដ្ឋា ភិ បាលកម្ពុជា ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩។

ជាមួយគ្នាដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបញ្ហាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាហេតុធ្វើឱ្យកម្ពុជាគ្មានជម្លោះជាតិសាសន៍ សាសនា និង ការរើសអើងនោះទេ។ជាពិសេសសហគមន៍ឥស្លាមក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន មានដូចជា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម មានតួនាទីក្នុងជួររាជរដ្ឋាភិបាល ដូច ជាក្នុងស្ថាប័ននិតីប្រតិបត្តិ នីតិប្បញ្ញត្តិ រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ជាច្រើនរូបផងដែរ ហើយក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១.៥០០ នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ឯកឧត្តមបញ្ជាក់ដែរថា កម្ពុជាបានទទួលការកោត សរសើរ ពីបណ្តាប្រទេសនៅជុំវិញពិភពលោក និងជាគម្រូសម្រាប់បណ្តាប្រទេសដទៃទៀតរៀនសូត្រផងដែរ។ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះបច្ចុប្បន្នកម្ពុជា មានការសាងសង់ផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ព្រលានយន្តហោះ កំពង់ផែកម្រិតអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

 ជាមួយគ្នាដែរ ឯកឧត្តមបណ្ឌិត បានស្នើឱ្យអេមីរ៉ាត់អារ៉ាប់រួម មកសិក្សាលទ្ធភាពវិនិយោគលើវិស័យឧស្សាហ កម្មហាឡាលនៅកម្ពុជា និងវិស័យអាទិភាពនានាផងដែរ ដើម្បីជាផលប្រយោជន៍រួម ខណៈកម្ពុជាសម្បូរវត្ថុធាតុដើម និងមានតម្លៃពលកម្មទាបផងដែរ។ ឯកឧត្តមបណ្ឌិតសង្ឈឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឯកអគ្គរាជទូត នាពេលនេះ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិការរវាងអេមីរ៉ាតអារ៉ាប់រួម កាន់តែរឹងមាំបន្ថែមទៀត នាពេលអនាគត។

ជាពិសេស វិស័យពាណិជ្ជកម្ម និងទេសចរ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងមានការរីកចម្រើនបន្ថែមទៀត បន្ទាប់ ពីមានការហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាស ចរណ៍ Emirateពីទីក្រុងឌូប៉ៃ មកភ្នំពេញកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នាពេលថ្មីៗនេះ។

  ជាការឆ្លើយតបឯកឧត្តមឯកអគ្គរាជទូតបានកោត សរសើរពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តមលើកឡើងដែរថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីមួយចំនួនទៀត ក្នុងការពង្រឹង និងពង្រីក លើវិស័យសេដ្ឋកិច្ចរវាងគ្នា ខណៈនាពេលថ្មីៗនេះ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែង រកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

 ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានលើកឡើងថា ទាក់ទងនឹងវិស័យមនុស្សធម៌វិញ ប្រទេសអេមីតរ៉ាតអារ៉ាប់រួម បានត្រៀមខ្លួនជាស្រេចក្នុងការជួយ និងផ្តល់ជំនួយនានា ដល់ប្រទេសដែលជាមិត្ត សម្រាប់ការអភិវឌ្ឍផ្សេងៗផងដែរ។ដោយក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍៕ អត្ថបទ.ភារម្យ.

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm