លោក Putin និងលោក Xi សន្យាបង្កើតយុគសម័យថ្មី និងថ្កោលទោសសហរដ្ឋអាមេរិក

2024/05/17 03:47:31 pm        221

លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) របស់ប្រទេសចិន និងលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) បានសន្យាថានឹងបង្កើត «យុគសម័យថ្មី» នៃភាពជាដៃគូរវាងគូប្រជែងដ៏មានឥទ្ធិពលបំផុតទាំងពីររបស់សហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរចាត់ទុកជាមេភ្លើងនៃសង្គ្រាមត្រជាក់ដ៏ឈ្លានពានដែលកំពុងសាបព្រួសភាពវឹកវរជុំវិញពិភពលោក។

ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមទឹកដីដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោក ស៊ី វ័យ ៧០ ឆ្នាំ និងលោក ពូទីន វ័យ ៧១ ឆ្នាំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ អំពី «យុគសម័យថ្មី» ដែលប្រកាសប្រឆាំងនឹងសហរដ្ឋអាមេរិក លើបញ្ហាសន្តិសុខ និងទស្សនៈរួមគ្នាលើអ្វីគ្រប់យ៉ាងរាប់ចាប់ពីកោះតៃវ៉ាន់ និងអ៊ុយក្រែន រហូតទៅកាន់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបញ្ហាថ្មីនៃបច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាព និងហិរញ្ញវត្ថុ។

លោក ស៊ី បានប្រាប់លោក ពូទីន ថា អ្នកទាំងពីរមានឱកាសជំរុញការផ្លាស់ប្តូរដែលពិភពលោកមិនធ្លាប់ឃើញក្នុងរយៈពេលមួយសតវត្សរ៍ ដែលអ្នកវិភាគជាច្រើនមើលឃើញថាជាការប៉ុនប៉ងដើម្បីប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន នេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានទៅកាន់ប្រទេសចិន ដើម្បីលើកឡើងពីការព្រួយបារម្ភអំពីការគាំទ្ររបស់ចិន សម្រាប់យោធារុស្ស៊ី។ ដំណើរទស្សនកិច្ចនោះហាក់ដូចជាមានផ្លែផ្កាតិចតួចប៉ុណ្ណោះដើម្បីបង្អាក់ទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់លោក ស៊ី ជាមួយលោក ពូទីន៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm