លោក Donald Trump អតីតប្រធានាធិបតីអាមេរិក បានព្រមាន ខណៈលោកកំពុងអង្គុយនៅក្នុងបន្ទប់សវនាការ ក្នុងសង្កាត់ម៉ាន់ហាថាន់ ( Manhattan) ថាប្រទេសចិន និងរុស្ស៊ី កំពុងពង្រឹងទំនាក់ទំនងរបស់ពួកគេ ដែលលោកបានលើកឡើងថា បង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក និងពិភពលោក។

លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ឧសភា សប្ដាហ៍នេះ នៅខាងក្រៅបន្ទប់សវនាការ សង្កាត់Manhattan ថា ខ្ញុំស្គាល់លោក Xi និងលោក Putin ច្បាស់ណាស់។ ឥឡូវនេះ ពួកគេរួមគ្នាធ្វើការលើផែនការ ដែលពួកគេបានបញ្ចូលគ្នា ជាទីដែលពួកគេរួមកម្លាំងគ្នា ទប់ទល់សហរដ្ឋអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្ត។

ហើយអ្នកមើលនូវអ្វីដែលលោកប្រធានាធិបតី Xi បាននិយាយនៅថ្ងៃនេះចុះ។ លោករំពឹងយ៉ាងពេញទំហឹងថានឹងវាយក្រសោបយកកោះតៃវ៉ាន់នៅថ្ងៃណាមួយ។ លោកបានធ្វើសេចក្តីថ្លែងការណ៍នោះនៅថ្ងៃនេះ។ នោះជាសេចក្តីថ្លែងការណ៍ដ៏ធំមួយ ហើយខ្ញុំកំពុងអង្គុយនៅទីនេះក្នុងបន្ទប់តុលាការរួមរឹតដោយបន្ដឹង។

លោក Trump កំពុងតតាំងបញ្ហាផ្សេងទៀត ដែលបណ្តាលឱ្យរូបលោកមានការព្រួយបារម្ភ រួមទាំងអតិផរណា សេដ្ឋកិច្ច និងអាណត្តិរថយន្តអគ្គិសនី ប៉ុន្តែបានអះអាងថា កិច្ចប្រជុំចិន-រុស្ស៊ី ប្រហែលជាអាក្រក់ជាងអ្វីៗទាំងអស់នោះទៅទៀត ។
លោក Trump បានបន្ថែមថា ខ្ញុំកំពុងអង្គុយនៅទីនេះ ស្តាប់ករណីមួយ ដែលសូម្បីតែមនុស្សមកពី ទូរទស្សន៍ CNN និង ទូរទស្សន៍MSDNC ក៏និយាយដែរថាខ្ញុំមិនគួរត្រូវបាននាំយកមកទីនេះនោះទេ។ ខ្ញុំបានអង្គុយនៅទីនេះជិត ៤សប្តាហ៍ហើយ ហើយខ្ញុំត្រូវតតាំងករណីរឿងក្ដីរបស់ខ្ញុំវែងឆ្ងាយទៀត៕