សម្តេច ម៉ែន សំអន អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ឱ្យចូលរួម និងគាំទ្របោះឆ្នោត​ជូនបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានក្រុមប្រឹក្សាដែលបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន

2024/05/17 05:38:27 pm        111

ស្វាយរៀង៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បានអញ្ជើញ​ក្នុង​ពិធី​បើក​យុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង និងស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងក្រុងស្វាយរៀង ជាមួយការចូលរួម​របស់​សមាជិក-សមាជិកា និងអ្នកគាំទ្រចំនួនជាង២ពាន់នាក់។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សូមស្វាគមន៍យ៉ាងកក់ ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់សមាជិក សមាជិកគណបក្ស សកម្មជន អ្នកគាំទ្រ និងជនរួមជាតិទាំងអស់ ដែលបាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​មហោឡារិកនាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូន​ចំពោះបងប្អូន ជនរួមជាតិ សមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែង ផ្តល់​យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យ​គណបក្ស​មាន​លទ្ធភាព​គ្រប់​គ្រាន់ក្នុងការបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ​ក្នុង​រយៈ​ពេល​ ជាង៤៥ឆ្នាំ កន្លងទៅនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ទៀតថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិ​ទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅមានរយៈពេល៨ថ្ងៃ គឺពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅក្របខណ្ឌទូទាំងប្រទេស ក៏ដូចជា​ខេត្ត​ស្វាយរៀង​ជា​ការ​បោះឆ្នោត​អសកល និងជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់ ក្នុងការបង្ហាញ​នូវ​ប្រៀប​ខ្លាំង​ប្រៀប​ឈ្នះ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែលនឹងបើកឱកាសដល់បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និង​ក្រុម​ប្រឹក្សាស្រុក ធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ និងបង្ហាញមុខបេក្ខជនឈរឈ្មោះ ព្រមទាំងលើកទឹកចិត្ត ដោយ​ផ្ទាល់​ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតនៅ តាមក្រុង-ស្រុកនីមួយៗ ដើម្បីរក​សំឡេង​ឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជា។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា ក្នុងនាម អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និង​ក្នុង​នាម​គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សូមអំពាវនាវដល់សមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់​គ្រប់រូប ត្រូវមានវត្តមានជាប្រចាំក្នុងឃុំ-សង្កាត់របស់ខ្លួន ចាប់ពីពេលនេះ រហូត​ដល់​ថ្ងៃ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើស រើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ដោយ​ត្រូវ​យកចិត្តទុកដាក់ថែសុខភាពឱ្យបានល្អ និងជៀសវាងដាច់ខាតការធ្វើដំណើរផ្លូវឆ្ងាយ ហើយ​ក្នុង​ករណីមានជំងឺឈឺថ្កាត់ ត្រូវរាយការណ៍បន្ទាន់មកគណៈ អចិន្ត្រៃយ៍គណបក្សក្រុង ស្រុក ដើម្បី​ជួយ​សម្រួល និងដោះស្រាយទាន់ពេលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរម្លឹកដល់សមាជិក-សមាជិការក្រមប្រឹក្សាឃុំ-សង្កាត់​គណបក្សទាំងអស់ ដែលជាអង្គបោះឆ្នោតពិនិត្យ និងផ្ទៀងផ្ទាត់នូវឯកសារ បោះឆ្នោត ព្រមទាំង​យក​ប័ណ្ណ​ព័ត៌មានអ្នកបោះឆ្នោតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទុកដាក់​ឱ្យ​ល្អ​សម្រាប់​ប្រើ​ប្រាស់​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា សមាជិកទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រជុំ​គណបក្ស​ឃុំ-សង្កាត់ឱ្យបានទៀតទាត់, ត្រូវលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និង​ត្រូវ​ខិតខំបង្ការ ទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់ ក្រុមណាដែលមាននិន្នាការប្រឆាំង ក្នុងការ​មួល​បង្កាច់ បំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬលើកឡើង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​បង្ក​ឱ្យ​មានការយល់ច្រឡំ ក្នុងគោលបំណងបំបែកបំបាក់សមាជិក្រុម ប្រឹក្សាឃុំ-សង្កាត់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែង សូម អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុង ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែល​នឹង​ប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បី​ទទួល​បាន​ភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋក្នុងការរួមចំណែកតាមដាន និងជំរុញការអភិវឌ្ឍនក្នុងមូលដ្ឋាន។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm