បារាំង បានចោទប្រកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃព្រហស្បតិ៍ ពីបទជ្រៀតជ្រែកនៅក្នុងនយោបាយដែនដីប៉ាស៊ីហ្វិករបស់ខ្លួន គឺដែនដី នូវ៉ែល ឡេដូនៀ (New Caledonia) ដែលបានមើលឃើញកុបកម្មដ៏ឃោឃៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្រទេសអាស៊ែបៃហ្សង់ បានបដិសេធភ្លាមៗនូវការចោទប្រកាន់នេះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin ដែលបានបន្ថែមការកើនឡើងភាពតានតឹងរវាងប្រទេសបារាំង និងរដ្ឋសមុទ្រ Caspian ដែលសម្បូរដោយអ៊ីដ្រូកាបូន មួយនេះ។

កុបកម្មនៅដែនដី នូវ៉ែល ឡេដូនៀ (New Caledonia) ជាទឹកដីរបស់ប្រទេសបារាំង ស្ថិតនៅចន្លោះប្រទេសអូស្ត្រាលី និងកោះហ្វីជី ត្រូវបានបង្កឡើងដោយចលនាមួយដើម្បីឲ្យមានការព្រមព្រៀងលើច្បាប់បោះឆ្នោតថ្មី ដែលអ្នកគាំទ្រឯករាជ្យពីប្រទេសបារាំងបាននិយាយថា រើសអើងលើប្រជាជនជនជាតិដើមភាគតិច Kanak។

មន្ត្រីប្រទេសបារាំង មានការព្រួយបារម្ភអំពីផលប្រយោជន៍ ឆ្លៀតឱកាសដោយប្រទេសអាស៊ែបៃហ្សង់ នៅក្នុងដែនដីឯនាយសមុទ្ររបស់ប្រទេសបារាំង រួមទាំងដែនដី នូវ៉ែល ឡេដូនៀ (New Caledonia) ទោះបីជាមានចម្ងាយភូមិសាស្ត្រ និងវប្បធម៌ដ៏ទូលាយក៏ដោយ។
លោក Darmanin បាននិយាយទៅកាន់ទូរទស្សន៍ France 2 TV នៅពេលសួរថាតើប្រទេសអាស៊ែបៃហ្សង់ ចិន និងរុស្ស៊ី កំពុងជ្រៀតជ្រែកក្នុងដែនដី នូវ៉ែល ឡេដូនៀ (New Caledonia) ដែឬទេ លោកនិយាយថា នេះពុំមែនជាការស្រមៃនោះទេ។ វាគឺជាការពិត។ លោកមានការសោកស្តាយ ដែលមេដឹកនាំគាំទ្រឯករាជ្យ ដែនដី ឡេដូនៀ មួយចំនួន មានកិច្ចព្រមព្រៀងជាមួយប្រទេសអាស៊ែបៃហ្សង់។
ប៉ុន្តែលោកបាននិយាយបន្ថែមថា ទោះបីជាមានការប៉ុនប៉ងជ្រៀតជ្រែកក៏ដោយ ក៏ប្រទេសបារាំង មានដែនអធិបតេយ្យភាពលើទឹកដីរបស់ខ្លួន ហើយប្រសើរជាងនេះច្រើន។