FIFA ដាក់ពិន័យ​អតីត​ប្រធាន​សហព័ន្ធ​កីឡា​ទ្វីបអាហ្វ្រិក​ពី​សកម្មភាព​បាល់ទាត់រ​យៈ​ពេល ១​ឆ្នាំ​

2021/08/04 09:45:49 pm        82

បាល់ទាត់៖ FIFA បាន​សំរេច​ដាក់​ពិន័យ ​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក​ លោក Issa Hayatou បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​អង្គារ​ដោយ​ចោទ​ថា ​បាន​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សម្រាប់​បាល់ទាត់​អាហ្វ្រិក​។​

​លោក Hayatou ដែលជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក​អស់​រយៈពេល ២៩ឆ្នាំ​រហូតដល់​ឆ្នាំ២០១៧ ត្រូវបាន​ពិន័យ​ ១ឆ្នាំ​ពីបទ​រំលោភ​លើ​ច្បាប់​នៃ​កាតព្វកិច្ច​ស្មោះត្រង់​។​ ​ក្រៅពីនោះ​លោក​ក៏ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៣០,០០០ហ្វ្រ​ង់​ស្វី​ស (៣៣,០០០ ដុល្លារ​) ទោះបីជា​វា​មិន​ច្បាស់​ថា FIFA អាចអនុវត្ត​ការទូទាត់​យ៉ាងដូច​ម្តេចក៏ដោយ​។​ Hayatou គឺជា​អនុប្រធាន FIFA យូរអង្វែង​ម្នាក់ និង​ជា​ប្រធាន​ឈរជើង​អស់​រយៈពេល​ជាច្រើន​ខែ នៃ​ការព្យួរ​ការងារ​របស់​លោក Sepp Blatter នៅ​ខែតុលា​ឆ្នាំ២០១៥ និង​ការបោះឆ្នោត​រើស​ប្រធាន​ថ្មី​ លោក Gianni Infantino បួន​ខែ​ក្រោយមក​។​ ​បុរស​ជនជាតិ​កា​មេ​រូ​ន​វ័យ ៧៤ឆ្នាំ​រូបនេះ​បាន​បាត់បង់​តំណែង​ប្រធានាធិបតី CAF ក្នុង​ឆ្នាំ២០១៧ ក្នុងការ​បោះឆ្នោត​ចាញ់​លោក Ahmad Ahmad នៃ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ដែល​ត្រូវបាន​គាំទ្រ​ដោយ​លោក Infantino។​

​បច្ចុប្បន្ន​លោក Ahmad កំពុង​ជាប់​បម្រាម​រយៈពេល​ពីរ​ឆ្នាំ​ បន្ទាប់ពី​ការស៊ើបអង្កេត​លើ​ការធ្វើ​ខុស​ផ្នែក​ហិរញ្ញវត្ថុ​ ដោយ​គណៈកម្មាធិការ​ក្រមសីលធម៌​របស់ FIFA​។ ករណី​នោះបាន​បញ្ចប់​បេក្ខភាព​របស់គាត់ ​ដើម្បី​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី​ពីរ​។​ ​ប្រធាន CAF ថ្មី​គឺ​មហាសេដ្ឋី​អាហ្វ្រិក​ខាងត្បូង Patrice Motsepe ដែល​ត្រូវបាន​ជ្រើសតាំង​កាលពី​ខែមីនា​។​ ​គេ​មិនទាន់​ច្បាស់​ថា​ តើ​ការដាក់ពិន័យ​របស់ FIFA នឹង​ប៉ះពាល់​ដល់​សមាជិកភាព​កិត្តិយស​របស់ Hayatou នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ ឬ​យ៉ាងណា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm