សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ទៅកាន់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានធនធាន​កម្លាំងពលកម្ម​ប្រកបដោយភាពបត់បែននៅក្នុងទីផ្សារ

2024/05/17 08:26:11 pm        190

ក្នុងវេទិកាធុរកិច្ចកម្ពុជានិងកូរ៉េដែលមានតំណាងក្រុមហ៊ុន១៩៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងប្រាប់​អ្នក​វិនិយោគ​កូរ៉េថា កម្ពុជាមានកម្លាំងពលកម្ម​ជំនាញ​ដែល​មាន​ភាពបត់បែនខ្ពស់​ក្នុង​ទីផ្សារ​ដើម្បី​បម្រើ​ឱ្យ​សង្វាក់​​ផលិតកម្មជូនអ្នកវិនិយោគ។

សម្តេចបានគូសបញ្ជាក់ថា “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ​សម្រាប់​យុវជន ១.៥លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយភាពបត់បែន នៅក្នុង​ទីផ្សារការងារ។ ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅដ៏ចម្បង ដែលជំរុញការ​អភិវឌ្ឍ​ថាមពល​ប្រកប​ដោយ​ចីរភាព និងបរិវត្តកម្មឌីជីថល ដើម្បីបើកឱកាសដ៏គួរឱ្យទាក់ទាញដែលមានស្រាប់ ជាពិសេស​សម្រាប់​ធុរកិច្ចផ្នែកបច្ចេកវិទ្យារបស់កូរ៉េ”។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចធិបតី បានដាក់​ចេញ​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរង​ហានិភ័យ​ចំនួន​១.៥លាន​នាក់​ ដើម្បី​ផ្តល់ជំនាញ​មួយ​យ៉ាង​ពិតប្រាក ដើម្បី​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​អតិពលកម្ម​ទៅជាប្រទេស​ដែល​មានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសបើកបវេសនកាលបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេស វិជ្ជាជីវៈ ១ (C1) កាល​ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤លើវិស័យចំនួន១០ និងជំនាញចំនួន​៣៨​មុខ​ដែល​ជា​ជំនាញ​កំពុង​មាន​តម្រូវការខ្ពស់ក្នុងទីផ្សារសម្រាប់បម្រើឱ្យការប្រកួតប្រជែងសម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

ការបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជានាពេលនេះ គឺនៅ​ចំពេលដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េជាដៃគូពាណិជ្ជកម្ម និង​វិនិយោគ​ដ៏ធំមួយ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ កាលពីឆ្នាំ២០២៣​កន្លង​ម​ក​នេះ ហើយការវិនិយោគដោយផ្ទាល់ពីវិនិយោគិនកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់​លាន​ដុល្លារ ខណៈដែលប្រទេសទាំងពីរ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ(CKFTA) ជាមួយ​គ្នាផ​ងដែរកាលពីខែធ្នូ ឆ្នាំ២០២២។ ទាំងនេះ គឺជាកត្តា​ចាំបាច់​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាដើម្បីត្រៀមក្នុងការផ្គត់ផ្គង់ទីផ្សារការងារ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm