កណ្តាល : ឯកឧត្តម ហេង រតនា សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាលនិងជាប្រធានគណៈអចិន្រៃ្តយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លើកដែកខេត្តកណ្តាលបានអញ្ជើញជួបសំណេះ សំណាល និង លើកទឹកចិត្តក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាអង្គបោះឆ្នោត នាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត. ក្រុង. ស្រុក.ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៤ នេះ។
ឯកឧត្តម ហេង រតនា បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្សស្រុក លើកដែកទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យក្នុងរយៈ ពេល ជាង ៤៥ឆ្នាំ កន្លងទៅនេះ ។ ក្រៅពីសំណូមពរដល់សមាជិកទាំងអស់រួមសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវខិតខំបង្ការ ទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់ក្រុមណាដែលមាននិន្នាការប្រឆាំង ក្នុងការមួល បង្កាច់ បំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ ឬលើកឡើងបញ្ហាផ្សេងៗដែលអាចបង្កឱ្យមានការយល់ច្រឡំ ក្នុងគោលបំណងបំបែកបំបាក់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ឯកឧត្តម ហេង រតនា ក៍បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុម ប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីទទួលបានភាពជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកតាមដាន និងជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។
បើតាមលោក ចាប ចន្ទ័វិទ្យា ប្រធានគណះកម្មាធិការគណបក្សស្រុកលើកដែកបានឲ្យដឹងថា ស្រុកលើកដែកមានបេក្ខជនគណបក្សប្រជាជនកម្ពុជាដែលបានឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកអាណត្តិទី ៤ ឆ្នាំ២០២៤ខាងមុខនេះ មានចំនួន ៣៥នាក់ ស្រី៧ នាក់ក្នុងនោះពេញសិទ្ធចំនួ១៧នាក់ស្រី៣នាក់ និងបម្រុងមានចំនួន ១៨នាក់ស្រី៤នាក់។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០ ២៤នេះ ប្រព្រឹត្តទៅមានរយៈពេល៨ថ្ងៃ គឺពីថ្ងៃទី១៧ ខែ ឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ ៖ ភារម្យ.


















