បន្ទាយមានជ័យ៖ ឯកឧត្ដម សេរី កុសល សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធាន គណៈបញ្ជាការយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ នៅស្រុកភ្នំស្រុក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ជូនដល់បោះឆ្នោតទាំងអស់ដោយក្ដីនឹករលឹក។
ក្នុងនោះឯកឧត្តម ក៏បានថ្លែងការអរគុណចំពោះសមាជិក-សមាជិកា ដែលបានរួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ ឥតងាករេ ជាមួយគណបក្សប្រជាជនកម្ពុជា តាំងដើមរៀងមក។ ឯកឧត្តម ក៏បានលើកឡើងអំពីគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដល់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់សំខាន់ៗ ឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិ មនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាព កាន់តែល្អប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម៕





