ប្រធានអាជ្ញាធរប៉ាឡេស្ទីន អំពាវនាវដល់បណ្ដាប្រទេសអារ៉ាប់ ឱ្យជួយផ្នែកហិរញ្ញវត្ថុ

2024/05/17 09:41:03 pm        75

ប្រធានអាជ្ញាធរដែនដីប៉ាឡេស្ទីន លោក ម៉ាសឃ្មូដ អាបាស (Mahmoud Abbas) បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) ថា រដ្ឋាភិបាលប៉ាឡេស្ទីន មិនបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុដែលខ្លួនបានរំពឹងទុកពីដៃគូអន្តរជាតិ និងក្នុងតំបន់នោះទេ ខណៈអំពាវនាវឱ្យអ្នកទាំងនោះបន្តជួយដល់ផ្នែកហិរញ្ញវត្ថុសម្រាប់ដែនដីមួយនេះ។

លោក អាបាស បាននិយាយថា «ឥឡូវនេះវាបានក្លាយជារឿងសំខាន់ក្នុងការធ្វើឱ្យបណ្តាញសុវត្ថិភាពអារ៉ាប់សកម្ម ដើម្បីបង្កើនភាពធន់របស់ប្រជាជនរបស់យើង និងធ្វើឱ្យរដ្ឋាភិបាលអាចអនុវត្តភារកិច្ចរបស់ខ្លួនបាន»។

ការផ្តល់មូលនិធិរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលជាស្ថាប័នអនុវត្តអភិបាលកិច្ចមានកម្រិតនៃតំបន់កាន់កាប់ វេសបែង (West Bank) ត្រូវបានដាក់កម្រិតយ៉ាងធ្ងន់ធ្ងរដោយជម្លោះលើការផ្ទេរប្រាក់ចំណូលពន្ធដែលអ៊ីស្រាអែល ប្រមូលជំនួសឱ្យប៉ាឡេស្ទីន។

អតីតនាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ូហាម៉េដ ស្តាយយ៉េ (Mohammad Shtayyeh) បាននិយាយថាមូលនិធិពីម្ចាស់ជំនួយអន្តរជាតិក៏ត្រូវបានកាត់បន្ថយផងដែរ ដោយធ្លាក់ចុះពី ៣០ ភាគរយនៃថវិកាប្រចាំឆ្នាំ ៦ ពាន់លានដុល្លារ មកនៅប្រហែល ១ ភាគរយប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm