ព្រះមហាក្សត្រហ្ស៊កដានី ចង់ឲ្យប្រទេសជិតខាង ប្រឈមមុខនឹងក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធ

2024/05/17 09:52:28 pm        87

ព្រះមហាក្សត្រ Abdullah នៃប្រទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់រដ្ឋអារ៉ាប់ឲ្យ ប្រឈមមុខនឹងអ្វីដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានហៅការកើនឡើងគួរឲ្យព្រួយបារម្ភ ក្នុងការលុកលុយគ្រឿងញៀន និងអ្នករត់ពន្ធអាវុធពាក់ព័ន្ធនឹងកងជីវពលអ៊ីរ៉ង់ដែលប្រតិបត្តិការ នៅប្រទេសស៊ីរីភាគខាងត្បូង។

មន្ត្រីហ្ស៊កដានី ដូចជាសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេ បាននិយាយថា ប្រតិបត្តិការនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហេសបូឡា (Hezbollah)នៅប្រទេសលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ និងកងជីវពលគាំទ្រអ៊ីរ៉ង់ផ្សេងទៀត ដែលគ្រប់គ្រងភាគច្រើននៃប្រទេសស៊ីរីភាគខាងត្បូង បន្ទាប់ពីបានគាំទ្រប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) នៅក្នុងសង្គ្រាមស៊ីវិលដែលបានអូសបន្លាយ       ជិត ១៣ ឆ្នាំហើយនោះ។

ព្រះមហាក្សត្រ Abdullah បានមានព្រះបន្ទូលថា៖«យើងគួរតែប្រឈមមុខនឹងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធដែលប្រព្រឹត្តឧក្រិដ្ឋកម្មខុសច្បាប់ ជាពិសេសការរត់ពន្ធគ្រឿងញៀន និងអាវុធ ដែលជាអ្វីដែលប្រទេសហ្ស៊កដានី បានរារាំងអស់ជាច្រើនឆ្នាំមកនេះ» ដោយបានថ្លែងទៅកាន់ក្រុមមេដឹកនាំអារ៉ាប់ នៅក្នុងកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅទីក្រុងម៉ាណាម៉ា ដោយលោក អាសាដ បានចូលរួមដែរនោះ។

ប្រភពពីប្រទេសហ្ស៊កដានី បានប្រាប់សារព័ត៌មានរ៉យទ័រថា លំហូរនៃអាវុធសម្ងាត់ភាគច្រើន ចូលទៅក្នុងប្រទេសនេះ ត្រូវបានចងភ្ជាប់ទៅនឹងទឹកដីប៉ាឡេស្ទីនខាងលិច ដែលកាន់កាប់ដោយអ៊ីស្រាអែលជាអ្នកជិតខាង។

ទោះជាយ៉ាងណា អាវុធមួយចំនួន ត្រូវបានគេទុកសម្រាប់ប្រើ ក្នុងប្រទេសហ្ស៊កដានី។

ប្រទេសស៊ីរីបដិសេធមិនសហការជាមួយក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់លើសកម្មភាពខុសច្បាប់ ហើយអ៊ីរ៉ង់ និងក្រុមហេសបូឡា និយាយថា ការចោទប្រកាន់ពីការរត់ពន្ធនេះ គឺជាការប្រឌិតឡើងរបស់លោកខាងលិច។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        120
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm