ភ្នំពេញ៖ រថយន្តសណ្តោងកុងទ័រន័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាកជាមួយនិងរថយន្តដឹកដីមួយ គ្រឿងបើកខាងមុខរេចង្កូតធ្លាក់ ប្រឡាយទឹក ក្រឡាប់ផ្ងារជើងតែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីរសៀលថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះនៅចំណុចមុខរណ្ដៅដី ភូមិកប់ស្រូវតូច សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសណ្តោងកុងទ័រន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 4A -1222 បានធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុបានវ៉ាក នឹងរថយន្តដឹកដីមួយគ្រឿង ក៏បានរ៉េចង្កូតមកស្តាំដៃធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើងតែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុអ្នកបើកបររថយន្តកុងទ័រន័របានបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីកន្លែងកើតហេតុ ដោយសារតែរថយន្តមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏ដូចជាទ្រព្យសម្បត្តិសាធារណៈ សមត្ថកិច្ចបាប្រគល់រថយន្តឲ្យទៅម្ចាស់ រួចស្ទូចយកទៅជួសជុលដោយខ្លួនឯង៕អត្ថបទ៖ កុម្ភះ




