
ក្រសួងសុខភាពប៉ាឡេស្ទីន និងមន្ត្រីប៉ាឡេស្ទីន បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់បុរសបីនាក់ នៅក្នុងការវាយឆ្មក់នៅទូទាំងតំបន់វេសបែង( West Bank)កាលពីយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍ អំឡុងពេលដែលហាងប្តូរប្រាក់ ត្រូវបានគេឆែកឆេរ។
ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា Ayman Ahmad Mubarak អាយុ ២៦ឆ្នាំ Husam Imad Da'bas អាយុ ២២ឆ្នាំនិង Mohammed Yusif Nasrallah អាយុ ២៧ឆ្នាំ ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានព្យាយាមចូលទៅក្នុងទីក្រុង Tulkarm និងបានកាន់កាប់ទីតាំងឈរជើង នៅតំបន់ភាគកណ្តាល។
យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មានរ៉យទ័រដើម្បីធ្វើការអត្ថា ធិប្បាយទេ។
ទីក្រុង Tulkarm គឺជាទីក្រុងមួយនៅតំបន់វេសបែង ជាទីដែលការប៉ះទង្គិចគ្នាដោយហិង្សារវាងកងកម្លាំង អ៊ីស្រាអែលដែលកំពុងកាន់កាប់ និងប៉ាឡេស្ទីន បានកំពុងកើនឡើងរួចទៅហើយ មុនពេលសង្រ្គាមហ្កាហ្សា បានចាប់ផ្តើម នៅក្នុងខែតុលា។
អាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់ ក៏បានធ្វើឡើងនៅក្នុងអភិបាលក្រុងរ៉ាម៉ាឡា ( Ramallah) , ហ៊ីប្រោន (Hebron), ជេនីន (Jenin), ណាប្លូស (Nablus), ទូបាស (Tubas) និង កាល់គីលយ៉ា ( Qalqilya) ហើយរួមបញ្ចូលទាំងការចាប់ខ្លួនមនុស្សរាប់សិបនាក់ផងដែរ។