នយោបាយរបស់ស្លូវ៉ាគីអាប់អួជាយូរមកហើយ មុនពេលនាយករដ្ឋមន្ត្រី ត្រូវបានបាញ់ប្រហារ

2024/05/17 10:56:15 pm        87

រដ្ឋាភិបាលចោទប្រកាន់លោកថា ជា «បុគ្គលឃោរឃៅឯកោ» ពោលគឺជាបុគ្គលចម្លែកខុសពីគេ ដែលមិនខ្វល់ពីនរណាឡើយក្រៅតែពីខ្លួនឯង បន្ទាប់ខ្មាន់កាំភ្លើងរូបនោះបានបាញ់យ៉ាងហោចណាស់ ៤គ្រាប់លើនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ។

តែការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី១៥ ខែឧសភានោះ បានធ្វើឲ្យមានការយកចិត្តទុកដាក់ចំពោះដំណើរការខុសប្រក្រតីរួមកាន់តែធំឡើងៗ នៅក្នុងប្រទេសស្លូវ៉ាគី។ ក្នុងប្រទេសនៅអឺរ៉ុបកណ្តាលមួយនេះ សង្គម និងវប្បធម៌នយោបាយមានការបែកបាក់គ្នាយ៉ាងខ្លាំងក្លា ដែលអំពើហិង្សាត្រូវបានបញ្ជាក់ដោយបុរសម្នាក់ដែលអាជ្ញាធរនិយាយថា ធ្វើសកម្មភាពតែម្នាក់ឯង បានក្លាយជាអាវុធមួយផ្សេងទៀត ដែលភាគីម្ខាងៗអាចវាយប្រហារគ្នា។

អតីតមន្ត្រីរដ្ឋាភិបាលដែលទទួលខុសត្រូវតាមដានព័ត៌មានមិនពិត គឺលោក Daniel Milo ដែលឥឡូវនេះធ្វើការឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយ បាននិយាយថា៖ «មានកម្រិតនៃការបែកបាក់គ្នា ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនេះ។ ខ្ញុំមិនធ្លាប់ដែលឃើញអ្វីដូចនេះពីមុនមកទេ»។

លោកបាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ បានកាន់តែធ្វើឲ្យខ្សែបន្ទាត់ដ៏តូចឆ្មារពីមុនធ្លាក់ចូលទៅក្នុងអ្វីដែលបានក្លាយទៅជាជំរុំអរិភាព ចាប់តាំងពីពេលនោះមក ដោយមានផ្លូវតិចតួចណាស់ ក្នុងការសម្របសម្រួល។ ប្រជាជនប្រហែលពាក់កណ្តាល បានស្វាគមន៍ចំពោះការចាក់វ៉ាក់សាំង ហើយពាក់កណ្តាលទៀតបានប្រកែក។ ហើយបន្ទាប់ពីជំងឺកូវីដ-១៩ កើតមានសង្រ្គាមនៅអ៊ុយក្រែន ដែលជាប្រភពនៃការបាក់បែកមួយផ្សេងទៀត។

ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១៥ ខែឧសភា និងត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន ប៉ុន្តែអាជ្ញាធរមិនបានបញ្ចេញឈ្មោះជាសាធារណៈនោះទេ។ សារព័ត៌មានស្លូវ៉ាគីដែលដកស្រង់ប្រភពពីនគរបាល បានកំណត់អត្តសញ្ញាណជននោះថា ជាជនចូលនិវត្តន៍វ័យ ៧១ឆ្នាំ ដែលមានចំណង់ចំណូលចិត្តលើកំណាព្យ និងការបង្កជម្លោះ។

ភាគីម្ខាងៗដែលមាននិន្នាការនយោបាយមិនស្របគ្នា បានយករូបគាត់ប្រើជាមធ្យោបាយបង្ហាញពីភាពផ្ទុយគ្នាយ៉ាងឆាប់រហ័ស ដោយការអះអាងត្រូវបានធ្វើឲ្យត្រូវនឹងសាច់រឿង។ សម្រាប់អ្នកគាំទ្រលោក Fico ដែលបានសរសេរនៅគេហទំព័របណ្ដាញសង្គមក្នុងសប្តាហ៍នេះ បានលើកឡើងថា ជនសង្ស័យ គឺជាអ្នកផ្ទុកមេរោគសេរីនិយម ដែលត្រូវតែលុបបំបាត់។ ចំណែកអ្នករិះគន់នាយករដ្ឋមន្ត្រី បានលាបពណ៌គាត់ថា ជាពួកស្តាំជ្រុលនិយម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm