យុវជនជាច្រើននាក់បានចូលរួមទស្សនាពិរណ៍ការងារ និងសួរនាំព័ត៌មានការងារតាមជំនាញរៀងៗខ្លួន

2024/05/17 10:57:13 pm        100

ភ្នំពេញ ៖ ខណៈពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ បានកំពុងរៀបចំនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានមើលឃើញថា យុវជនជាច្រើននាក់បាននាំគ្នាចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារ និងបានដាក់ពាក្យស្វែងរកការងារភ្លាមៗទៅតាមជំនាញរៀងៗប្រកបដោយភាពសប្បាយរីករាយ។

​កញ្ញា សុខ បញ្ញា ជានិស្សិតឆ្នាំទី២ ជំនាញផ្នែកអគ្គិសនី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលកញ្ញាបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ និងមានអារម្មណ៍ថាប្លែក សប្បាយចិត្ត។ កញ្ញា បាននិយាយទៀតថា កម្មវិធីនេះដែរ ពិតជាផ្តល់សារសំខាន់សម្រាប់សិស្សនិស្សិត ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីបានដាក់ពាក្យភ្លាម សម្ភាសន៍ជាមួយក្រុមហ៊ុនជាច្រើននៅទីនេះ។

 តំណាងឲ្យយុវជនដទៃផ្សេងទៀត លោក លីម ដារ៉ារិទ្ធ និស្សិតឆ្នាំទី២ដូចគ្នា ជំនាញផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ បានឲ្យដឹងថា ពួកគាត់ពិតជាពេញចិត្តជាខ្លាំងជាមួយនឹងកម្មវិធីខាងលើនេះ ព្រោះបានឃើញរូបភាពថ្មីៗ ថែមទាំងបានស្វែងយល់អំពីឱកាសការងារជាច្រើនផ្សេងៗទៀត ដែលអាចជ្រើសរើសបានទៅតាមជំនាញ និងចំណង់ចំណូលចិត្ត ដោយសារទីផ្សារការងារបច្ចុប្បន្នមានភាពទូលំទូលាយច្រើន។

នៅក្នុងពិធីបើកពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែជាការបង្កឱកាសឱ្យសិស្ស និស្សិត និងក្រុមហ៊ុនបានជួបគ្នាដោយផ្ទាល់ដើម្បីសិក្សាស្វែងយល់អំពីផលិតផល សេវាកម្ម បច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ឱកាសកម្មសិក្សា ឱកាសការងារនោះទេ តែកម្មវិធីននេះ ក៏បើកឱកាសជូនដល់ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ និងសាធារណជនបានស្វែងយល់អំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចស្នាដៃសិក្សាស្រាវជ្រាវអំពីបច្ចេកទេស និងបច្ចេកវិទ្យាផងដែរ។

 សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្តលើកទី ៣ ឆ្នាំ២០២៤ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ និង១៧ ខែឧសភានេះ ដែលសហការរៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។ បើតាមរបាយការណ៍របស់វិទ្យាស្ថាន ពិធីនេះ គឺជាព្រឹត្តិការណ៍ធំមួយដែលរួមបញ្ចូលនូវកម្មវិធីចំនួន៣ ដែលមានអ្នកចូលរួមក្នុងកម្មវិធីនេះទាំង២ថ្ងៃសរុបប្រមាណ ៦,០០០នាក់ ដែលកម្មវិធីទាំង៣ រួមមាន៖ ១.ពិព័រណ៍ការងារដែលជាកិច្ចសរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងក្រុមហ៊ុន សហគ្រាសធំៗចំនួន៧២ ដែលចូលរួមដាក់តាំងបង្ហាញនូវផលិតផល សេវា បច្ចេកវិទ្យា-ល-។ ២. សន្និសីទវិទ្យាសាស្រ្តលើកទី៣ ស្តីពី “វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង” ដែលមានការចូលរួមពីលោកបណ្ឌិត សស្ត្រាចារ្យ និងនិស្សិតផ្នែកបច្ចេកទេស និងវិស្វកម្មដនានា និង៣.ខួបលើកទី១៩ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៕ 

អត្ថបទ ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm