លំនៅឋានថ្មីរបស់ចិន ធ្លាក់ថ្លៃលឿនបំផុត ក្នុងរយៈពេលជាង ៩ឆ្នាំ

2024/05/17 11:57:24 pm        315

តម្លៃលំនៅឋានថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងអត្រាប្រចាំខែយ៉ាងលឿនបំផុត ក្នុងរយៈពេលជាង ៩ឆ្នាំ នៅខែមេសា ដោយនេះបានបន្តបន្ថែមសម្ពាធលើអាជ្ញាធរ ខណៈកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យដែលកំពុងរងគ្រោះ បង្ហាញសញ្ញាតិចតួចណាស់ពីការទទួលបានផល។

តម្លៃបានធ្លាក់ចុះ ០,៦ភាគរយ ក្នុងខែមេសា ធៀបនឹងខែមុន ដែលអាក្រក់ជាងអត្រា ០,៣ភាគរយ នៅក្នុងខែមីនា ពោលគឺជាល្បឿនដ៏លឿនបំផុត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤។ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) ដែលបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី១៧ ខែឧសភា) នេះ។ ទិន្នន័យបានបង្ហាញថា តម្លៃបានធ្លាក់ចុះក្នុងរយៈពេលដប់ខែជាប់ៗគ្នា។

នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ តម្លៃផ្ទះថ្មីបានធ្លាក់ចុះក្នុងអាត្រាលឿនហួសហេតុ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ ដោយធ្លាក់ចុះ ៣,១ភាគរយ កាលពីខែមុន ធៀបនឹងការធ្លាក់ចុះ ២,២ភាគរយ នៅក្នុងខែមីនា។

គួបញ្ជាក់ថា អាជ្ញាធរចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០២២ មក ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យដែលកំពុងមានវិបត្តិ ខណៈដែលវិស័យនេះ គឺជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់ពិភពលោក ប៉ុន្តែការងើបឡើងវិញជាដុំកំភួន មិនបានបង្ហាញឲ្យឃើញច្បាស់លាស់នោះឡើយ។

អាជ្ញាធរកាលពីខែមុន នៅឯកិច្ចប្រជុំការិយាល័យនយោបាយ បានប្តេជ្ញាកែលម្អគោលនយោបាយ ដើម្បីជម្រះបញ្ជីសារពើភណ្ឌលំនៅឋានដែលកំពុងកើនឡើង។ សារព័ត៌មាន Bloomberg News បានរាយការណ៍នៅដើមសប្តាហ៍នេះថា នៅក្នុងការប៉ុនប៉ងចុងក្រោយបំផុតរបស់ខ្លួន អ្នកបង្កើតគោលនយោបាយកំពុងពិចារណាលើសំណើ ដើម្បីឲ្យរដ្ឋបាលក្នុងតំបន់ទូទាំងប្រទេសទិញផ្ទះរាប់លានខ្នងដែលលក់មិនដាច់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm