ប្រជាពលរដ្ឋច្រើនកុះករ ចូលរួមសាទរពិធីដង្ហែពានពីរ របស់ក្លិបព្រះខ័នរាជស្វាយរៀង

2024/05/18 01:46:17 am        22

ស្វាយរៀង ៖ នៅចថ្ងៃទី១៧ ខែឧសភានេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីដង្ហែពានទាំងពីរ ដែលក្រុមខ្លួនទើបគ្រងជើងឯកទាំងពីរ ក្នុងមួយរដូវកាល រួមមានពានរង្វាន់ Cambodian Premier League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ បានចូលរួមដង្ហែ និងអបរសាទរជាមួយសមិទ្ធផលជាប្រវត្តិសាស្ដ្ររបស់ក្លិបឆ្នាំនេះ ។

ផ្ដើមក្បួនដង្ហែចេញពីកីឡដ្ឋានស្វាយរៀង នាម៉ោង ៣រសៀល ដោយដង្ហែឆ្លងកាត់ទីតាំងសម្ងាន់ៗ ជាច្រើន ក្នុងក្រុង មុនបញ្ចប់នៅទីចុងក្រោយ វិមានឯករាជ្យក្រុងស្វាយរៀង គេឃើញមានអ្នកគាំទ្រយ៉ាងច្រើនបានចូលរួមដង្ហែតាំងពីកន្លែងចាប់ផ្ដើម រហូតដល់ទីតាំងបញ្ចប់ ហើយគ្រប់ផ្លូវនីមួយៗ ក៏មានប្រជាពលរដ្ឋចេញមកសាទរយ៉ាងឈូឆរផងដែរ ដែលបង្កឲ្យបរិយាកាសកាន់តែអធិកអធមថែមទៀត ក្នុងកម្មវិធីដង្ហែពានរង្វាន់សម្ដេចតេចោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ របស់ក្លិបព្រះខ័នរាជស្វាយរៀងនេះ ។

ទន្ទឹមជាមួយការដង្ហែពានពីរ ក្នុងមួយរដូវកាលនេះដែរ ក្រៅពីអញ្ជើញប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង គ្រប់មជ្ឈដ្ឋានចូលរួម ក្លិបក៏មាននូវកម្មវិធីថតរូបអនុស្សាវរីយ៍ជាមួយពាន ការចុះហត្ថលេខាផ្ទាល់ពីកីឡាករ ក៏ដូចជាកម្មវិធីកម្សាន្ដជាច្រើនទៀត ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ពីកម្មវិធី ។ អ្វីដែលពិសេសទៀតនោះ ក្លិបក៏បានរៀបចំនូវការប្រគុំតន្រ្តីដ៏ធំ ដោយមានការចូលរួមសម្តែងពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដូចជាលោក G-Devith លោក នីកូ ពូឃ្លាំង និងកញ្ញា កាម៉ុនរ័ត្ន ដើម្បីបង្កភាពសប្បាយរីករាយជូនអ្នកគាំទ្ររបស់ខ្លួនផងដែរ ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀង គឺជាក្លិបដំបូង ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ដែលបានគ្រងជើងឯកពាន ២ ក្នុងមួយរដូវកាល ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២៤ បន្ទាប់ពីក្លិបភ្នំពេញក្រោន ដែលធ្លាប់ធ្វើបានកំណត់ត្រានេះ កាលពីឆ្នាំ២០០៨ ។ ជ័យជម្នះនេះ បានធ្វើឲ្យអ្នកគាំទ្រមានការសាទរ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះការធ្វើបានយ៉ាងល្អរបស់ក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ ហើយក៏សង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងបន្ដធ្វើបានកាន់តែល្អនារដូវកាលថ្មី ពិសេសការត្រៀមចូលរួមប្រកួតជើងឯកក្លិបអាស៊ីអាគ្នេយ៍ AFF Club Championship និងជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League សម្រាប់រដូវកាលឆ្នាំ២០២៤/២៥ តែម្ដង ៕

អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 07:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm