តម្បាញ​ហូល​ពិតាន​ខ្មែរ នៅ​សៀមរាប ប្ដេជ្ញា​ផ្ទេរ​ចំណេះដឹង​ ដល់​កូនចៅ​ជំនាន់​ក្រោយ​ដើម្បី​ចូលរួម​អភិរក្

2021/04/27 09:59:58 am        26

សៀមរាប ៖ ​​ហូល​ពិតាន (​ ក្រណាត់​ធ្វើ​អំពី​សូត្រ ​លើក​ជា​ក្បាច់​គោម​ផ្សេងៗ​ ឬ ​រូប​សត្វ ​ក្នុង​ពុទ្ធសាសនា ​ឬ​ រូប​ពុទ្ធប្រវត្តិ ឬ​ រឿង​ជាតក ដែល​ប្រជាជន​កម្ពុជា ​និយម​ប្រើ​ជា​វត្ថុ​សក្ការបូជា ​ដើម្បី​ដាក់​ចង​ជា​ពិតាន​លើ​ព្រះ​ពុទ្ធបដិមា ​នៅក្នុង​វត្ត​អារាម​)​ បច្ចុប្បន្ន​សហគមន៍​តម្បាញ​ហូល​ពិតាន​ខ្មែរ នៅ​ខេត្តសៀមរាប ​កំពុង​ផលិត​តាម​ធម្មជាតិ​ និង​បណ្តុះបណ្តាល​ជូន​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ដើម្បី​ចូលរួម​អភិរក្ស​។


បើតាម​កញ្ញា រិ​ន រដ្ឋា បុគ្គលិក​វិទ្យាស្ថាន វាយនភណ្ឌ​សូត្រ​ប្រពៃណី​ខ្មែរ ​នាំមក​នូវ​គំនិត​ថ្មី ខេត្ត​សៀមរាប (​ហៅ​កាត់​អង្គការ អាយ​ខេ​ធី​ធី​) ​បាន​និយាយថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ​មិនបាន​ដឹងថា​ នៅក្នុង​ខេត្តសៀមរាប ​មាន​អ្នក​ផលិត​ក្រណាត់​ធ្វើ​អំពី​សូត្រ ​ពណ៌​ធម្មជាតិ ​ដែល​រក្សាទុក​តាំង​ពី​សម័យ​ដើម ​ដោយ​អនុវត្តន៍​ឡើង​តាម​លំនាំ​ក្នុង​សៀវភៅ ​និង​លំនាំ​ចេញពី​សំពត់​ចាស់ៗ​ ដែល​បន្សល់​ទុក​ពី​ចាស់ទុំ ​បុរាណ​ បាន​ចង​ជា​ឯកសារ​ទុក​។ ​ហើយ​ការ​ជ្រលក់​ពណ៌​ប្រើ​ដោយ​ធម្មជាតិ ​ការ​ត្បាញ ស្រាវសូត្រ ​គឺ​ធ្វើ​ដោយ​ដៃ ​គឺ​គ្មាន​ប្រើប្រាស់​ឧបករណ៍​ដោយ​ម៉ាស៊ីន​នោះទេ​។​ សព្វថ្ងៃ​អង្គការ បាន​ដាំ​មន ​និង​ចិញ្ចឹម​កូន​នាង ​មាន​បុគ្គលិក​ប្រមាណ​ជាង​១០០​នាក់ ​កំពុង​បំពេញការងារ​នេះ​។

ទន្ទឹមគ្នា​នោះដែរ អ្នកស្រី ប៉ៅ ប៉ាក់ អ្នក​ផលិត​ហូល​ពិតាន ​រស់នៅ​ខេត្ដសៀមរាប បាន​ឲ្យ​ដឹង​ដែរ សព្វថ្ងៃ​ ចំពោះ​ការផលិត​ហូល​ពិតាន ​មានការ​លំបាក ​ព្រោះ​នៅ​ពេល​ធ្វើ​ហូល​ពិតាន​ ត្រូវ​មាន​អារម្មណ៍​ស្រស់ថ្លា ​ប្រសិនបើ​មាន​អារម្មណ៍​មិនល្អ ​ឆេវឆាវ ធ្វើ​មិនល្អ​នោះទេ​។​

​អ្នកស្រី ប៉ៅ ប៉ាក់ បាន​បញ្ជាក់​ទៀតថា​ គ្រប់​ហូល​ពិតាន​ទាំងអស់ រាល់​ការ​ជាវ​របស់​អតិថិជន​គ្រប់រូប ត្រូវតែ​ យក​ទៅដាក់​តាំង​លើ​ជញ្ជាំង​ ឬក៏​ប្រគេន​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម ​ហាមផ្តាច់​យក​មក​ធ្វើជា​សំលៀកបំពាក់ ដោយមាន​ជំនឿ​ពី​បុរាណ​មក​ថា ​ប្រសិនបើ​យើង​យក​មក​ធ្វើជា​សំលៀកបំពាក់​ គឺ​អ្នក​ដែល​ស្លៀក​នោះ​ នឹង​ទទួល​ផល​បាប​។

សូម​រំលឹក​ផង​ដែរ​ថា​ សិល្បៈ​តម្បាញ​សូត្រ ​សង្កេត​ឃើញថា​ មាន​សហគមន៍​តម្បាញ​សូត្រ​មួយ​ចំនួន នៅ​ខេត្តតាកែវ​ និង​ខេត្តសៀមរាប​ កំពុង​បន្ត​ថែរក្សា​រហូតមកដល់​សព្វ​ថ្ងៃនេះ​៕

អត្ថបទ ៖ ​រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm