ក្រសួងវប្បធម៌នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតអាស៊ាន តាមរយៈប្រពន្ធអនឡាញ នៅថ្ងៃទី០៨ ខែសីហា ខាងមុខនេះ

2021/08/05 04:56:45 pm        347

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា«អាស៊ាន»តាមរយៈប្រពន្ធអនឡាញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

យោងតាមការឱ្យដឹងពីមន្ត្រីជំនាញ ដែលជាអ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជា និងជាប្រធានរដ្ឋមន្រ្តីវប្បធម៌អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសន្ទរកថាស្វាគមន៍ អបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាននេះ។

ប្រភពដដែរ បានបញ្ជាក់ថា ចំពោះព្រឹត្តិការណ៍ខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែ​ប្រារព្ធធ្វើជា​ញឹកញាប់​ទៅតាមពេលវេលា ដើម្បីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាន។ ប៉ុន្តែនៅពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះមក យើងមានការអាក់ខាន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ដោយផ្ទាល់ តែទោះជាយ៉ាងណាក្ដី យើងនៅតែព្យាយាមរៀបចំ​តាមរយៈប្រព័ន្ធ​អនឡាញ។

ក្រោយមានការផ្ទុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងគំហក់នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ ព្រឹត្តិការណ៍ជាច្រើនបានប្តូរសណ្ឋាននៃការរៀបចំ ពីការរៀបចំដោយផ្ទាល់ មកជាការរៀបចំតាមរយៈប្រព័ន្ធវីដេអូ ឬប្រភេទហាយប្រី ដដែលមានអ្នកអាចចូលរួមដោយផ្ទាល់ និងដោយប្រយោលតាមប្រព័ន្ធវីដេអូ ដែលវាជាបរិបទនៃការរៀបចំតាមបែបបទគន្លងប្រក្រតីភាពថ្មី។

ជាក់ស្តែងកាលពីឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានរៀបចំកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុបវប្បធម៌ និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ដែលកម្ពុជាម្ចាស់ផ្ទះ និងជាប្រធានAMCA សម្រាប់អាណត្តិឆ្នាំ២០២០-២០២២។

ក្នុងន័យនេះ ស្ថិតក្នុងអាណត្តិជាប្រធានAMCA ឆ្នាំ២០២១ ដើម្បីអបអរខួបលើកទី៥៤នៃការបង្កើត​សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគ្រោង នឹងរៀបចំព្រឹត្តិការណ៍ខួបអបអរសាទរនេះ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តាមរយៈការថតជា​វីដេអូអបអរសាទរ រួចចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ក្នុងស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយ​បណ្តាញ​សង្គមមួយចំនួន។

សូមបញ្ជាក់ថា អាស៊ានបង្កើត គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ បានព្រមព្រៀងគ្នាចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសរួមក្នុងការបង្កើតសមាគមន៍មួយនេះឡើង ហើយសព្វថ្ងៃនេះអាស៊ាន បានក្លាយជាសមាគមន៍ ដែលកំពុងទទួលបានភាពលេចធ្លោ និង​ជោគជ័យ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសព្រុយណេដារ៉ូសេឡឹម វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm