សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុក ក្នុងខេត្តកោះកុង

2024/05/18 03:38:28 pm        448

កោះកុង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលអង្គបោះឆ្នោត និងសមាជិក សមាជិកាគណបក្សជាង១ពាន់ ដោយបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុក។

ថ្លែងទៅកាន់អង្គបោះឆ្នោត និងសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងនៅទី១៧ ខែឧសភា ឆ្នាំ២០២៤ថា ថ្ងៃនេះជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានការជួបជុំបេក្ខជនក្រុមប្រឹក្សាខេត្ត ទាំងពេញសិទ្ធិ និងបម្រុង រួមជាមួយគណៈកម្មាធិការគណបក្ស និងសមាជិកគណបក្សពីខេត្ត ក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្តជាង១ពាន់នាក់ ដើម្បីបញ្ជាក់អំពីឆន្ទៈ នៃការប្ដេជ្ញាចូលរួមការបោះឆ្នោត ស្របតាមបទប្បញ្ញត្តិ នីតិវិធី និងច្បាប់នៃការបោះឆ្នោត ព្រមទាំងជាការដំណើរការសកម្មភាពរបស់ក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយក្រុមការងារ និងគណបក្សនៅមូលដ្ឋាន។

សម្តេចពិជ័យសេនា គូសបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីកម្ពុជាទើបបានទទួលជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលេចថា ទោះបីជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុក ជាការបោះឆ្នោតអសកល និងមិនផ្ទាល់ក៏ពិតមែន តែគណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់រៀបចំគ្រប់ស្ថានការណ៍យ៉ាងម៉ឺងម៉ាត់បំផុតពីចម្ងាយ និងចាត់ចែងអនុវត្តដោយមានផែនការសកម្ម តាមដានត្រួតពិនិត្យ និងវាយតម្លៃតាមដំណាក់កាលនានានៃការបោះឆ្នោត ព្រមទាំងពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ បេក្ខជនឈរឈ្នោះ និងអង្គបោះឆ្នោត។

បន្ថែមលើនេះសម្ដេចបានផ្តាំផ្ញើដល់អង្គបោះឆ្នោត សូមមេត្តាថែរក្សាវត្តមាន ថែរក្សាសុខភាព និងអារម្មណ៍ត្រូវពិនិត្យឯកសារបោះឆ្នោត និងតាមដានប្រតិទិនបោះឆ្នោតជាប់ជាប្រចាំ និងគោរពខ្ជាប់ខ្ជួនតាមបទបញ្ជា បំរាម និងបទបញ្ញត្តិនានា ក្នុងស្មារតីធ្វើយ៉ាងណារក្សាឲ្យបានសម្លេង ១០០ភាគរយ ដូចលទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលកន្លងទៅ។

យោងតាមការថ្លែងការណ៍របស់លោកជំទាវ មិថុនា ភូថង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បង្ហាញថា យុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុក អាណត្តិទី៤ ក្រុមការងារត្រូវផ្សព្វផ្សាយប្រវត្ថិស្នាដៃ និងសមិទ្ធផលរជាប្រវត្ថិសាស្រ្តរបស់គណបក្ស។គោលដៅជាយុទ្ធសាស្រ្តរបស់គណបក្ស ។ គោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ឃុំសង្កាត់ និងគណបក្សប្រជាជនកម្ពុជាបន្តការពារ និងលើកស្ទួយផលប្រយោជន៍របស់ពលរដ្ឋ។

លោកជំទាវ មិថុនា ភូថង វាយតម្លៃដែរថា ស្ថានការណ៍នយោបាយក្នុងមូលដ្ឋានមានភាពរលូនល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ដោយឡែកសុខភាពរបស់អង្គបោះឆ្នោតទាំង១៤៥នាក់វិញ គឺមានលក្ខណៈប្រក្រតីពុំមានអ្វីធំដុំដែលជៈឥទ្ធិពលដល់ការចូលរួមបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនោះទេ៕ អត្តបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm