រដ្ឋមន្រ្តីក្រសួងបរិស្ថានយុទ្ធនាការ ”កម្ពុជាស្អាត ខ្មែរធ្វើបាន” គឺមានសារៈសំខាន់ជួយឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍

2024/05/18 04:26:15 pm        248

ត្បូងឃ្មុំ៖ ក្នុងយុទ្ធនាការថ្មីដែលមានឈ្មោះថា”កម្ពុជាស្អាត ខ្មែរធ្វើបាន”ជា កម្មវិធីមួយដែលមានសារៈសំខាន់ ចំពោះប្រជាពលរដ្ឋដោយក្នុងនេះក្រៅពីជួយឱ្យប្រទេសស្អាត ភូមិឃុំស្អាតហើយ នៅជួយឱ្យទាក់ទាញវិស័យទេសចរណ៍ថែមទៀត។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ក្នុងពីធីប្រកាសបើកយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន នៅទូទាំងស្រុកអូរាំងឪ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងយុទ្ធនាការថ្មីនេះសង្ឃឹមថានឹងទទួលជោគជ័យបន្ថែមទៀតក្រោយពីយុទ្ធនាការកាត់បន្ថយប្លាស្ទិកប្រើពេលមិនដល់មួយឆ្នាំដោយទទួលបានជោគជ័យរួចមក។សម្រាប់យុទ្ធនាការថ្មីនេះក្រសួងរំពឹងថាអាចនឹងទទួលជោគជ័យក្នុងរយៈពេល១ឆ្នាំដោយជោគជ័យនេះគឺសំដៅទៅលើតាមភូមិទូទាំងប្រទេសកម្ពុជារួមគ្នាចេញមកសម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ វត្តអារាមដែលពេលនោះប្រទេសយើងនឹងស្អាតហើយ។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា”យុទ្ធនាការនេះសំខាន់ព្រោះធ្វើឱ្យកម្ពុជាស្អាត ផ្ទះយើងស្អាត កាលណាផ្ទះយើងស្អាតយើងមានអនាម័យល្អ សុខភាពល្អ រៀនឆ្លាតវ៉ៃ រៀនពូកែ។ ស្អាតផ្ទះយើងស្អាតភ្ញៀវទេសចរណ៍មកលេង ទាំងនេះឯងនាំឱ្យមានចំណូល នាំមកនូវភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារ”។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪ និងផ្តើមដាក់ចេញនៅយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាសថង់ផ្លាសស្ទិក រហូតដល់ពេលនេះមានប្រជាជនជាងពាក់កណ្តាលពោលគឺលើសពី៥០ភាគរយបានរួមគ្នាកាត់បន្ថយប្រើប្រាស់ប្លាស្ទិកដែលទាំងនេះបង្ហាញថាពួកគាត់បានយល់ពីផលប៉ះពាល់បា្លស្ទិក។

ឯកឧត្តមបានថ្លែងបញ្ជាក់ដែរថាតាមរយៈយុទ្ធនាការកាត់បន្ថយប្លាស្ទិកកន្លងមកឃើញថាចំនួនថង់បា្លស្ទិកនាំចូលប្រទេសកម្ពុជាកន្លងមកមានចំនួន៧៥%ហើយ ដោយក្នុងនេះយើងនៅសល់តែ២៥ភាគរយទៀតទេ។អញ្ចឹងទេយើងឃើញថាដល់ពេលយើងចេញមកសម្អាតតាមភូមិឃុំ របស់យើងហើយ។យើងមិនជោគជ័យ១០០%ទេ តែយ៉ាងហោចណាស់ក៏៨០ទៅ៩០%ដែរ។

 ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា”សម្រាប់យុទ្ធនាការថ្មីនេះ ដល់ពេលយើងចេញមកសំអាតតាមផ្លូវ តាមផ្ទះ អញ្ចឹងក្មួយៗជួយផង ក្មួយជួយបានអត់ ក្នុងយុទ្ធនាការថ្មី“កម្ពុជាស្អាត ខ្មែរធ្វើបាន”។

 ជាមួយគ្នានេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងដោយបញ្ជាក់បន្ថែមថាកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានបើកយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ។ យុទ្ធនាការនេះដើម្បីកាត់បន្ថយ កាត់បន្ថយដល់កម្រឹតមួយ ដែលថាថង់ប្លាស្ទិកបោះចោលបានលើសចំនួន៥០% នៃចំនួនប្រជាជនកម្ពុជាយើង ដើម្បីដាក់យុទ្ធនាការបន្ត សម្អាតកម្ពុជា ខ្មែរអាចធ្វើបាន មូលហេតុធ្វើយ៉ាងណាដើម្បីឱ្យកាត់បន្ថយឱ្យច្រើនជាអតិបរិមាសិន បើយើងកាត់បន្ថយមិនបានច្រើន មិនបានលើស៥០ភាគរយនោះ ប្រមូលសំអាតក៏អត់ជោគជ័យដែរ មានន័យថាយើងការពារសិន ហើយយើងព្យាបាល ហើយកម្ពុជាស្អាត ខ្មែរធ្វើបានគឺយើងព្យាបាលហើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm