ចំបាប់​នាំ​យក​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ធ្វើជា​គ្រូ​ជម្រើស​ជាតិ​ក្រោម​ជំនួយ CAMSOC

2021/08/05 06:23:46 pm        138

​ចំបាប់​៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​នាំយក​អតីត​កីឡាករ​ចំបាប់​ជម្រើសជាតិ​អ៊ីរ៉ង់ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិកឆ្នាំ​២០១២ នៅ​ចក្រភព​អង់គ្លេស លោក Komeil Ghasemi មក​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ចំបាប់​កម្ពុជា។ ការតែងតាំង​គ្រូបង្វឹក​ថ្មី​នេះគឺ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​

​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា សហព័ន្ធ​បាន​ចុះកិច្ចសន្យា​រយៈពេល ១​ឆ្នាំជាមួយ​លោក Komeil Ghasemi ប៉ុន្ដែ​រាល់​ការចំណាយ​លើ​ការ​ស្នាក់នៅ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំគឺជា​បន្ទុក​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ CAMSOC បន្ទាប់ពី​សហព័ន្ធបានធ្វើការ​ស្នើសុំ និង​ទទួលបាន​ការឯកភាព​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC កាលពី​ថ្មីៗ។​ ​ជាមួយ​ការនាំយក​គ្រូបង្វឹក​កម្រិត​ខ្ពស់ក្នុង​បរិបទ​កូ​វីដ​-១៩ នេះដែរ លោក​ថា មិនមាន​ជា​បញ្ហា​ចោត​ខ្លាំង​នោះទេ ព្រោះ​ក្នុងពេល​ឆាប់ៗ​ខាងមុខសហព័ន្ធ​នឹង​រៀបចំ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ ​លក្ខណៈ​បិទទ្វារ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំដើម្បី​ពង្រឹងសមត្ថភាព និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេម ២​លើកចុងក្រោយនៅ​វៀតណាម និង​នៅ​កម្ពុជា។​

​លោក Komeil Ghasemi បានធ្វើ​ដំណើរ​មកដល់​កម្ពុ​ជាជាង ២​សប្ដាហ៍​មកហើយ ខណៈ​ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃកាលពី​ថ្ងៃទី​០៤ ខែសីហា​ម្សិលមិញ អនុប្រធាន​សហព័ន្ធ​លោក ខេ​ស៊ី បា​ណេ​ត បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កីឡា​ចំបាប់​កម្ពុជា មុន​ចាប់​ផ្ដើមធ្វើ​ការងារ​ជាមួយគ្នានាពេល​ឆាប់ៗ​ខាងមុខ។​ ​គួរ​ដឹងថា មុន​វិវត្តន៍​ខ្លួន​ជា​គ្រូបង្វឹក ​លោក Komeil Ghasemi គឺជា​អតីត​កីឡា​ករ​ឆ្នើម​អ៊ីរ៉ង់ដោយ​ធ្លាប់​ឈ្នះ​មេដាយមាស​អូឡាំពិកទីក្រុង​ឡុងឆ្នាំ​២០១២ លើ​ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម និង​ឈ្នះ​មេដាយប្រាក់​អូឡាំពិកទីក្រុង​រី​យ៉ូឆ្នាំ​២០១៦ លើ​ប្រភេទ​ទម្ងន់ ១២៥​គីឡូក្រាម។ លើសពីនេះ លោក​ក៏​ធ្លាប់​ឈ្នះ​មេដាយប្រាក់​ពិភពលោកកាលពី​ឆ្នាំ​២០១៤ និង​ឈ្នះ​មេដាយមាស​ជើងឯក​ទ្វីបអាស៊ីឆ្នាំ​២០១៤ រួមទាំង​ឈ្នះ​មេដាយប្រាក់​ជើងឯក​ទ្វីបអាស៊ី ២​សម័យកាលពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៥ ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm