
ប្រទេសអេស្ប៉ាញ បានរារាំងនាវាដឹកសព្វាវុធទៅអ៊ីស្រាអែលមិនឲ្យចូលចតនៅកំពង់ផែមួយរបស់ខ្លួន ជាការតវ៉ាប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា។
នាវា Marianne Danica ដែលជានាវាដឹកទំនិញដែលត្រូវបានគេរាយការណ៍ថា កំពុងផ្ទុកសារធាតុផ្ទុះ ២៦,៨តោនដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនឥណ្ឌា ហើយបានទៅកាន់ទីក្រុង Haifa បានស្នើសុំការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ Cartagena នៅថ្ងៃទី២១ ខែឧសភា។
ប្រទេសអេស្ប៉ាញ បានបដិសេធសំណើនេះ ស្របតាមគោលនយោបាយបញ្ឈប់នាវាផ្ទុកអាវុធ និងមានទិសដៅទៅប្រកាន់អ៊ីស្រាអែល មិនឲ្យចូលចតនៅទីនោះ។
លោក José Manuel Albares រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បាននិយាយថា៖ «មជ្ឈិមបូព៌ា មិនត្រូវការអាវុធបន្ថែមទៀតទេ វាត្រូវការសន្តិភាពបន្ថែមទៀត»។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែល លោក Albares បានបន្ថែមថា៖«នេះជាលើកទី១ ហើយដែលយើងបានធ្វើបែបនេះ ព្រោះវាជាលើកដំបូងដែលយើងបានរកឃើញនាវាដឹកសព្វាវុធ ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយមានបំណងចង់ចូលចតនៅកំពង់ផែអេស្ប៉ាញនេះ»។