
មេធាវីកេនយ៉ា បានប្រឹងប្រែងដើម្បីរារាំងផែនការដាក់ពង្រាយនគរបាលរបស់ប្រទេសនេះ ទៅកាន់ប្រទេសហៃទី ដែលឯកសាររបស់តុលាការ បានបង្ហាញថា ប៉ុន្មានថ្ងៃមុនពេលមន្រ្តីត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសកោះការ៉ាអ៊ីបនេះ ដើម្បីដោះស្រាយអំពើហិង្សាដែលកំពុងកើនឡើងនៅទីនោះ។
តុលាការកំពូលកាលពីថ្ងៃសុក្រ បានបញ្ជាឲ្យដាក់ពាក្យបណ្តឹងនេះ ជូនទៅមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ហើយថា សំណុំរឿងនេះ ត្រូវបើកសវនាការ នៅថ្ងៃទី ១២ ខែមិថុនា។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់ហៃទីសម្រាប់ជំនួយ ប្រទេសកេនយ៉ាកាលពីខែកក្កដាឆ្នាំមុន បានយល់ព្រមបញ្ជូនមន្ត្រីនគរបាល ១.០០០នាក់ ទៅកាន់ប្រទេសហៃទី ដើម្បីជួយដោះស្រាយវិបត្តិសន្តិសុខកាន់តែអាក្រក់ ដែលការការគ្រប់គ្រងកាន់តែខ្លាំងឡើងរបស់ក្រុមជនអន្ធពាល បានជំរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ទៅក្នុងវិបត្តិមនុស្សធម៌។
ទោះជាយ៉ាងណាក៏ដោយ តុលាការជាន់ខ្ពស់របស់ប្រទេសកេនយ៉ា បានសម្រេចកាលពីខែមករាថា មន្ត្រីនគរបាល មិនអាចត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសហៃទីបានទេ ក្នុងករណីមិនមាន «ការរៀបចំទៅវិញទៅមក»ជាមួយរដ្ឋាភិបាលម្ចាស់ផ្ទះនោះ។