
តាកែវ: ប្រជាពលរដ្ឋ ៣០០គ្រួសារ នៅសង្កាត់រកាក្នុង និងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវបានទទួលអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយះឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី ចែកជូននាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានលើក ឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោក ជំទាវបណ្ឌិត ព្រមទាំងពីសំណាក់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវនេះ ។ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ និងដ៏ប៉ិន ប្រសប់របស់គណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋា ភិបាល សម្តេចតេជោ ហ៊ុនសែន ជាប្រមុខនាពេលកន្លង មកនេះ បានខិតខំកសាងស្តារ និងអភិវឌ្ឍន៍ជាតិចេញពីបាតដៃទទេ និងចេញពីគំនរផេះផង់សន្សល់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយធ្វើឲ្យសង្គមជាតិមានរីកចំរើនលើគ្រប់វិស័យ។ ដោយឡែកក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃអាណត្តិទី៧នេះ បានខិតខំបន្តក្នុងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារបូរណភាពទឹកដី ពិសេសការពារថែរក្សានូវសុខសន្តិភាព ដើម្បីកំណើនការងារ សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុម រមនា។ ក្នុងនោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងការលំបាកខ្វះខាតរបស់បងប្អូនប្រ ជាពលរដ្ឋហើយបានចាត់ទុកថា ទុក្ខលំបាករបស់ប្រជា ពលរដ្ឋ គឺជាទុក្ខលំបាករបស់សម្តេចផងដែរ។ជាមួយគ្នានេះឯកឧត្ដម ក៏បានថ្លែងអំណរអរគុណផងដែរចំពោះមន្ត្រីរាជ ការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ខេត្តតាកែវ ក៏ជាប្រជា ពលរដ្ឋនៅទូទាំងប្រទេសដែលបានគាំទ្រដល់គម្រោងព្រែក ជីកហ្វូណនតេជោ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា នាពេលអនាគត់។
ឯកឧត្តម បានបន្តថា ជាការពិតណាស់ អី្វៗដែលកំពុងកើតមាន និងការជួបជុំគ្នា នាថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព ប្រសិនបើប្រទេសជាតិរបស់យើងនៅមានសង្គ្រាម យើងក៏មិនអាចមានឪកាសធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើងបាននោះទេ។
ក្នុងនាមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី, ឯកឧត្ដម ណុប រ័ត្ននិមល បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជា ពលរដ្ឋ ២សង្កាត់(រកាក្នុង និងបារាយណ៍) ចំនួន ៣០០ គ្រួសារ ក្នុង១គ្រួសារមានអង្គរ ចំនួន ២៥ គីឡូក្រាម, មីចំនួន ០២ កេសតូច, ត្រឹខ ចំនួន ០២ យូរ និងថវិកា ៣០.០០០ រៀល ព្រមទាំងបានឧបត្ថម្ភសាលាក្រុង ថវិកា ២លានរៀលនិងកងកម្លាំងមានសមត្ថកិច្ចផងដែរ។
យោងតាមរបាយការណ៍ស្វាគមន៍របស់លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងថា ក្រុងដូនកែវ
ចែកចេញជា ០៣សង្កាត់ ៤០ភូមិ មានគ្រួសារសរុប ១០.០៣១គ្រួសារ ស្មើនឹង ៩.៩៣៣ខ្នងផ្ទះ មានប្រជាពល រដ្ឋសរុប ៤៦.៩៧២ នាក់ ស្រី ២៣.៥៨៥នាក់ ក្នុងនោះប្រកបមុខរបរជាមន្ត្រីរាជការ១១.៨% មុខរបរកសិកម្ម ៤៨.៦% មុខរបរផ្នែកសេវាកម្ម២៩.៧% មុខរបរជាពាណិជ្ជ ករអាជីវករ១០.២% និងមានដង់ស៊ីតេ ប្រជាពលរដ្ឋ ៤៨០ នាក់ក្នុង១គ.ម។
ស្ថានភាពគ្រួសារក្រីក្រក្នុងក្រុងដូនកែវមានគ្រួសារក្រីក្រសរុប២.៤៩០គ្រួសារ ក្នុងនោះ៖ គ្រួសារក្ររ១ ៖ សរុប ២៧៨គ្រួសារ សង្កាត់រកាក្រៅ ២៤៥គ្រួសារ, សង្កាត់រកាក្នុង១៨គ្រួសារ និងបារាយណ៍ ១៥គ្រួសារ។ដោយឡែក
គ្រួសារក្ររ២ ៖ សរុប ៦៤៦គ្រួសារ សង្កាត់រកាក្រៅ ៣៤២គ្រួសារ រកាក្នុង១១៦គ្រួសារ និងបារាយណ៍ ១៨៨ គ្រួសារ៕ អត្ថបទ: ភារម្យ














