មនុស្ស ២ នាក់ រងរបួសក្នុងការបាញ់ប្រហារនៅតំបន់ Kashmir របស់ឥណ្ឌា ស្របពេលការបោះឆ្នោត

2024/05/19 08:25:44 pm        64

នគរបាលបាននិយាយថា គូស្នេហ៍ទេសចរណ៍មួយគូបានរងរបួសនៅក្នុងតំបន់កាស្មៀរ (Kashmir) របស់ប្រទេសឥណ្ឌា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបាញ់ប្រហារទៅលើពួកគេកាលពីយប់ថ្ងៃសៅរ៍ (១៨ ឧសភា) មុនពេលការបោះឆ្នោតដែលបានគ្រោងទុកនៅក្នុងតំបន់ដ៏តានតឹង សម្រាប់ការបោះឆ្នោតសកលរយៈពេល ៧ សប្ដាហ៍ ដែលកំពុងបន្តរបស់ប្រទេសឥណ្ឌា។

នគរបាលនៅតំបន់កាស្មៀរ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គូស្នេហ៍មកពីទីក្រុង ចៃពួរ (Jaipur) របស់ឥណ្ឌា នេះត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ ហើយតំបន់ដែលការវាយប្រហារបានកើតឡើងត្រូវបានបិទ ខណៈស្ថានភាពអ្នកដែលរងរបួសទាំងពីរនាក់នោះមានភាពនឹងនរ។

ប្រទេសឥណ្ឌា កំពុងស្ថិតក្នុងពាក់កណ្តាលនៃការបោះឆ្នោតរបស់ខ្លួន ខណៈអាសនៈដែលនៅសល់ចំនួនពីរនៅតំបន់កាស្មៀរ នឹងត្រូវបោះឆ្នោតនៅថ្ងៃទី២០ និងថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ។ គណបក្ស បារ៉ាទីយ៉ា ចាណាតា (BJP) របស់លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) កំពុងរំលងការបោះឆ្នោតនៅតំបន់ដ៏តានតឹងនេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៦ ដោយនិយាយថា ខ្លួននឹងគាំទ្រគណបក្សក្នុងតំបន់ជំនួសវិញ។

គណបក្សធំៗនៅកាស្មៀរ រួមមានបក្សសន្និសីទជាតិ និងបក្សប្រជាធិបតេយ្យប្រជាជន (PDP) បានផ្តោតលើការស្ដារឡើងវិញនូវភាពពាក់កណ្តាលស្វ័យភាពនៃតំបន់នេះនៅក្នុងយុទ្ធនាការរបស់ពួកគេ។ ក្រុមអ្នកវិភាគ និងគណបក្សប្រឆាំងនិយាយថា បក្សកាន់អំណាច BJP មិនប្រកួតប្រជែងការបោះឆ្នោតនៅកាស្មៀរ ទេ ព្រោះបារម្ភថាលទ្ធផលនឹងផ្ទុយពីការរំពឹងទុករបស់ខ្លួន៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm