សមាជិកក្រុមប្រឆាំងរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីលាន ហ្សូកាឡូ(Zocalo) ទីក្រុង Mexico City កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញការគាំទ្រចំពោះ លោកស្រី សូឈីតថល ហ្គាលវ៉េស(Xochitl Galvez) ក្នុងក្តីសង្ឃឹមតំណែងប្រធានាធិបតី ជាច្រើនម៉ោងមុនពេលការជជែកដេញដោលប្រធានាធិបតី ចុងក្រោយ។

យោងតាមរដ្ឋាភិបាលម៉ិកស៊ិក បាននិយាយថា The Pink Wave ដូចដែលអ្នកមកប្រមូលផ្តុំគ្នាស្គាល់ បានអំពាវនាវហៅមនុស្សមកចូលរួមចំនួន ៩៥.០០០នាក់ ក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក និងគ្រវីទង់ជាតិម៉ិកស៊ិក នៅទីលាន Zocalo ។
ចលនា ដែលបានចាប់ផ្តើម ជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមបក្សប្រឆាំង ក្នុងការឈានទៅរកការបោះឆ្នោតនៅថ្ងៃទី ២ ខែមិថុនា។ នៅក្នុងការមកប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ នៅពេលដំបូង ក្រុមបាតុករ បានបង្ហាញពីការគាំទ្រដោយបើកចំហចំពោះបេក្ខជនគណបក្សប្រឆាំង លោកស្រី សូឈីតថល ហ្គាលវ៉េស(Xochitl Galvez) ដែលបានថ្លែងទៅកាន់អ្នកចូលរួម នៅលើឆាកក្បែរវិមានប្រធានាធិបតី។

ក្រុមបាតុករ បានស្រែកទាមទារសេរីភាព លទ្ធិប្រជាធិបតេយ្យ និងពាក្យស្លោកប្រឆាំងប្រធានាធិបតី លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) ដែលពួកគេមានបំណងបណ្តេញចេញក្នុងការបោះឆ្នោតនាពេលខាងមុខ ទោះបីជាការស្ទង់មតិបង្ហាញថា អ្នកបន្តតំណែងរបស់លោក គឺ លោកស្រី ក្លៅឌៀ សេនបំ(Claudia Sheinbaum) ជាអ្នកមានការគាំទ្រដើម្បីទទួលតំណែងនេះ ក៏ដោយ។