ការបួងសួងធ្វើឡើងក្នុងទីក្រុងតេអេរ៉ង់ សម្រាប់ប្រធានាធិបតីអ៊ីរ៉ង់ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

2024/05/20 11:12:39 am        173

ប្រជាជន បានមកប្រមូលផ្តុំគ្នាដើម្បីបួងសួង ក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដឹកប្រធានាធិបតី លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី(Ebrahim Raisi) នៅភាគពាយព្យប្រទេស។

មន្ត្រីម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ជីវិតរបស់លោក Raisi និងរដ្ឋមន្ត្រីការបរទេស លោក ហូសេន អាមីរ៉ាបដូឡាហៀន(Hossein Amirabdollahian) ស្ថិតក្នុងហានិភ័យបន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានកើតឡើងនៅតាមផ្លូវត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់ព្រំដែនជាមួយប្រទេសអាសៃបៃហ្សង់ នៅភាគពាយព្យប្រទេសអ៊ីរ៉ង់។

មនុស្សជាច្រើន បានតាមដានព័ត៌មាននៃការធ្លាក់ឧទ្ធម្ភាគចក្រតាមទូរស័ព្ទរបស់ពួកគេ ខណៈពួកគេបួងសួង។ បុរសម្នាក់ និយាយថា លោកកំពុងបួងសួងសុំសេចក្តីសុខសម្រាប់លោក Raisi ។ អ្នកបួងសួងម្នាក់ទៀតនិយាយថា អ៊ីរ៉ង់នឹងនៅតែរឹងមាំ មិនថាមានអ្វីកើតឡើងនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អាកាសធាតុមិនអំណោយផល គឺជាមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ ហើយអាកាសធាតុបែបនេះកំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បាននិយាយថា លោក Raisi បានជិះនៅលើឧទ្ធម្ភាគចក្រ Bell 212 ផលិតដោយសហរដ្ឋអាមេរិក។

ក្រុមអ្នកជួយសង្គ្រោះ ត្រូវបានគេរំពឹងថា បានទៅដល់កន្លែងកើតហេតុ នៃការធ្លាក់យន្តហោះ កាលពីល្ងាចថ្ងៃអាទិត្យ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am