ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃចន្ទទី២០ឧសភានេះថា លោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានស្លាប់ហើយ បន្ទាប់ពីក្រុមក្រុមអ្នកជួយសង្គ្រោះបានរកឃើញថា គ្មានអ្នកនៅរស់រានមានជីវិតទេ នៅកន្លែងកើតហេតុនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់លើតំបន់ភ្នំក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៩ ខែឧសភាចុងសប្ដាហ៍នេះ។
មន្ត្រីអ៊ីរ៉ង់មួយរូបបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ថា ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Raisi ត្រូវបានឆេះទាំងស្រុងនៅក្នុងការធ្លាក់នោះ ជាអកុសល គេបារម្ភថា អ្នកដំណើរទាំងអស់បានស្លាប់ហើយ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា ឧទ្ធម្ភាគចក្របានព្យាយាមចុះចតយ៉ាងលំបាកនៅជិតទីក្រុង តាប្រ៊ីស (Tabriz) ភាគពាយព្យរបស់ប្រទេសនេះ។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការអស់រយៈពេលជាង១២ម៉ោង ខណៈពេលមានចុះអ័ព្ទក្រាស់ និងសីតុណ្ហភាពត្រជាក់។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាម៉េណេ(Ayatollah Ali Khamenei) ដែលកាន់អំណាចចុងក្រោយដោយការនិយាយចុងក្រោយស្តីពីគោលនយោបាយការបរទេស និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានស្វែងរកការធានាដល់ប្រជាជនអ៊ីរ៉ង់ដោយនិយាយថានឹងមិនមានការរំខានដល់កិច្ចការរបស់រដ្ឋនោះទេ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយថាអាកាសធាតុអាប់អួរខ្លាំង បានបង្កឱ្យមានការធ្លាក់ឧទ្ធម្ភាគច្រកនេះ ហើយកំពុងបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។
លោក រ៉េស៊ី វ័យ៦៣ឆ្នាំ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០២១ ហើយចាប់តាំងពីការឡើងកាន់តំណែងមក លោកបានបញ្ជាឲ្យរឹតបន្តឹងច្បាប់សីលធម៌ ដែល គេបានមើលឃើញការបង្ក្រាបដ៏សាហាវ លើក្រុមបាតុការប្រឆាំងរដ្ឋាភិបាល និងជំរុញការចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក៕