ប្រជាជនអ៊ុយក្រែន ផ្តោតក្តីសង្ឃឹមលើលោក Zelenskiy ដើម្បីបញ្ចប់សង្រ្គាម

2024/05/20 06:27:59 pm        164

ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រារព្ធខួប៥ឆ្នាំនៃការឡើងកាន់តំណែង នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះ ការរំពឹងទុកនៃការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី បន្ទាប់ពីសង្រ្គាមរយៈពេលជាងពីរឆ្នាំនៅតែនៅវែងឆ្ងាយ។ នៅឆ្នាំ២០១៩ លោក Zelenskiy ដែលជាតារាកំប្លែង ពុំមានបទពិសោធន៍ខាងនយោបាយ បានប្រជែងជាមួយប្រធានាធិបតីកាន់អំណាច លោក ភីត្រូ ប៉ូរ៉ូសេនកូ(Petro Poroshenko) និងបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំទីពីរដោយទទួលបានសំឡេងឆ្នោត៧៣ភាគរយ។

លោក បានចូលប្រឡូកក្នុងឆាកនយោបាយក្នុងនាមជាអ្នកនយោបាយថ្មីថ្មោង ដែលបានចូលក្នុងអារម្មណ៍ប្រឆាំងអ្នកកាន់អំណាចក្នុងចំណោមប្រជាជនអ៊ុយក្រែន ដែលពួកគេធុញទ្រាន់នឹងអ្នកនយោបាយដែលមានស្រាប់នៅពេលនោះ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោក Zelenskiy បានស្បថចូលកាន់តំណែងដោយសភារបស់ប្រទេស។

ការបោះឆ្នោតបន្ទាប់ គ្រោងធ្វើឡើងកាលពីខែមីនា ឆ្នាំនេះ ប៉ុន្តែការបោះឆ្នោតត្រូវបានពន្យារពេល ដោយគ្មានកំណត់ ដោយសារតែសង្គ្រាម។

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ការវាយលុករបស់រុស្ស៊ី និងការតស៊ូរបស់អ៊ុយក្រែន បានជំរុញឱ្យប្រធានាធិបតី លោក Volodymyr Zelenskiy ទទួលបានសារៈសំខាន់ជាសកល។ ដោយបដិសេធមិនព្រមចាកចេញពីទីក្រុងគីវ ក្នុងពេលផ្ទុះសង្រ្គាម លោក Zelenskiy បានប្រមូលផ្តុំជនរួមជាតិរបស់លោក ហើយទទួលបានការយល់ព្រម កើនឡើងច្រើន។

ខណៈសង្រ្គាម បានឈានចូលដល់ឆ្នាំទី ៣ ការគាំទ្រសម្រាប់ប្រធានាធិបតី បានធ្លាក់ចុះ។

លោក អាន់តុន រូសេតស្គីយី(Anton Hrushetskyi) នាយកប្រតិបត្តិនៃវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិ ទីក្រុងគីវ បាននិយាយថា ស្ថានភាពនៅលើសមរភូមិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាកត្តាសំខាន់ពីរដែលជះឥទ្ធិពលដល់មតិសាធារណៈ។ យោងតាម លោក រូសេតស្គីយី(Hrushetskyi) បាននិយាយថា ភាគច្រើននៃប្រជាជនអ៊ុយក្រែន ពី៧០ ទៅ៨០ភាគរយ គិតថា វាត្រឹមត្រូវហើយ ដែលពុំមានការរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាម ហើយលោក Zelenskiy នៅតែជាប្រមុខរដ្ឋស្របច្បាប់។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm