ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់សាធារណរដ្ឋដូមីនីក លោក លូអ៊ីស អាប៊ីណាឌ័រ(Luis Abinader) បានអរគុណដល់អ្នកគាំទ្រ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីលទ្ធផលក្នុងការបោះឆ្នោតបឋម បានបង្ហាញពីជ័យជម្នះដាច់ឆ្ងាយ សម្រាប់អាណត្តិទីពីររបស់លោក ដោយពុំចាំបាច់មានកាបោះឆ្នោតជុំទីពីរឡើយ។

លោក Abinader និយាយថា បេក្ខជនគូប្រជែងដ៏សំខាន់របស់លោក គឺលោក លីអូនែល ហ្វឺណង់ដេស(Leonel Fernandez) បានអំពាវនាវឱ្យទទួលស្គាល់ជ័យជម្នះក្នុងការបោះឆ្នោត។
ដោយការរាប់សន្លឹកឆ្នោត បានប្រហែល ៤៤ភាគរយ បុរសវ័យ៥៦ឆ្នាំរូបនេះ ទទួលបាន ៥៩,០៩ភាគរយ នៃសន្លឹកឆ្នោត។
លោក Abinader ជាអតីតពាណិជ្ជករ និងជាមេដឹកនាំគណបក្សបដិវត្តន៍ទំនើប បានដាក់ការអះអាងរបស់លោកលើការដោះស្រាយចំពោះវិបត្តិជំងឺ COVID-19 យ៉ាងក្លៀវក្លា។ ជំហរប្រកាន់តឹងរបស់លោកចំពោះប្រទេសហៃទី និងការទាមទារប្រឆាំងអំពើពុករលួយ បានជួយឲ្យទទួលបានការគាំទ្រច្រើន ជាងគូប្រជែងសំខាន់ៗចំនួនពីររូប របស់លោក។

អ្នកបោះឆ្នោតដែលមានសិទ្ធិ រហូតដល់ទៅ៨លាននាក់ បានសម្រេចចិត្តថាតើបេក្ខជនរូបណាដែលស័ក្តិសមបំផុតដើម្បីទទួលដោះស្រាយបញ្ហាអំពើពុករលួយក្នុងរដ្ឋាភិបាល និងកាត់បន្ថយអតិផរណា និងវិសមភាព នៅក្នុងគោលដៅទេសចរណ៍កំពូលរបស់ប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។