Aston Villa ទិញ​បាន​ខ្សែបម្រើ​ស្លាប Leon Bailey ពី Leverkusen តម្លៃ ២៥​លាន​ផោន​

2021/08/05 07:05:51 pm        98

​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Aston Villa បានសំរេច​ក្នុងការ​នាំយក​កីឡាករ​ខ្សែបម្រើស្លាប Leon Bailey ពី​ក្លិប​អាល្លឺម៉ង់ Bayer Leverkusen ក្នុងតម្លៃ ២៥លាន​ផោន​។ កីឡាករ​វ័យ ២៣ឆ្នាំ​ជំរើសជាតិ​ហ្សា​ម៉ា​អ៊ិ​ក​រូបនេះបាន​ស៊ុត​បញ្ចូល​ទី​សរុប ២៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១៩ប្រកួត​នៅ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga​។​

​ជាមួយនឹង​ការចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​នៅ​កីឡដ្ឋាន Villa Park, Leon Bailey បាន​និយាយថា Aston Villa ជា​ក្លិប​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ ដែល​វា​នឹង​ជាការ​បោះ​ជំ​ហ៊ាន​មួយទៀត​ក្នុង​អាជីព​បាល់ទាត់​របស់គេ​។​ ​Leon Bailey បានចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Genk ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៧ ទើបផ្លាស់​ទៅ Leverkusen ក្នុង​តំលៃ ២០លាន​អឺរ៉ូ និង​ធ្លាប់មាន​ការចាប់អារម្មណ៍​ពី Manchester United និង Chelsea ផងដែរ​នៅពេលនោះ​។​

​Leon Bailey ក៏បាន​ក្លាយជា​កីឡា​ករទី៣ ដែល​មកកាន់ Aston Villa ផងដែរ​មុន​រដូវ​កាល​ថ្មី​ខាងមុខ​បន្ទាប់ពី Ashely Young ពី Inter Milan និង​កីឡាករ​នាំ​លេង Emiliano Buendia ពី Norwich City ក្នុង​តំលៃ ៣៣លាន​ផោន​។​ ​Aston Villa ក៏ត្រូវ​បាន​គេ​រំពឹងថា​ នឹង​បាត់បង់​កីឡាករ​នាំ​លេង​របស់​ក្រុម​ទៅវិញ​ដែរ​គឺ Jack Grealish ដែល​កំពុង​ចរចា​ផ្ទេរ​ទៅកាន់ Manchester City ក្នុង​តំលៃ ១០០លាន​ផោន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm