មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយកាលពីថ្ងៃអាទិត្យថា អង្គការនេះ បានស្តារឡើងវិញនូវមជ្ឈមណ្ឌលវេជ្ជសាស្ត្របឋមច្រើនកន្លែងនៅក្នុងទីក្រុង Derna ភាគខាងកើតប្រទេសលីប៊ី ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ កាលពីឆ្នាំមុន។

អង្គការយូនីសេហ្វ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គការយូនីសេហ្វ ក្នុងភាពជាដៃគូជាមួយអង្គភាពពេទ្យអន្តរជាតិលីប៊ី បានបញ្ចប់ការស្តារឡើងវិញនូវទឹកស្អាត អគារអនាម័យនៅក្នុងមណ្ឌលថែទាំសុខភាពបឋមចំនួនបួនកន្លែង។
សេចក្តីថ្លែងការណ៍បាននិយាយថា ការធ្វើឱ្យប្រសើរឡើង រួមមានទាំងការដំឡើងទ្វារ បង្អួច ការងារអគ្គិសនី និងការស្តារឡើងវិញនូវប្រព័ន្ធពន្លឺភ្លើង និងបានពង្រឹងសេវាកម្មសំខាន់ៗ ដែលពីមុនមិនដំណើរការ។

សេចក្តីថ្លែងការណ៍ បាននិយាយថា បច្ចុប្បន្ននេះ មនុស្សប្រហែល ១០.០០០នាក់ រួមមានទាំងកុមារ ៤.៣០០នាក់ មានលទ្ធភាពប្រើប្រាស់អគារដែលបានកែលម្អរទាំងនេះ។ នេះធានាបាននូវលទ្ធផលសុខភាពកាន់តែប្រសើរ និងបានបង្កើនសុខុមាលភាព នៅក្នុងសហគមន៍។
កាលពីខែកញ្ញាឆ្នាំមុន ព្យុះដានីញែល(Daniel) នៅសមុទ្រមេឌីទែរ៉ាណេ បានបង្កឲ្យមានទឹកជំនន់ធំបំផុត និងអាក្រក់បំផុត នៅក្នុងប្រទេសលីប៊ី ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងបាត់ខ្លួន ដែលភាគច្រើននៅក្នុងទីក្រុង Derna។