ភ្នំពេញ៖ ស្ត្រីម្នាក់ជាជនជាតិវៀតណាមបានលោតពីលើជាន់ទី០៤ នៃសណ្ឋាគារមួយកន្លែងដែលមានយីហោអូរឫស្សី១ បណ្ដាលឱ្យស្លាប់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាសណ្ឋាគារ អូរឫស្សី១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១១ កែងផ្លូវលេខ១៩៨ សង្កត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សន្តិសុខដែលយាមនៅទីតាំងសណ្ឋាគារបានឱ្យដឹងថា នារីរងគ្រោះទើបតែមកស្នាក់នៅកាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះទេ ហើយស្រាប់តែនៅវេលាម៉ោង ប្រមាណជិត៩ ព្រឹកមិញនេះ គេក៏ឃើញនារីរងគ្រោះបានវិចបង្វេចមួយ ហើយបោះមកខាងក្រោមនិងបានលោតពីជាន់ទី០៤ នៃសណ្ឋាគារមកក្រោមបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។
បន្ទាប់ពីកើតហេតុសន្តិសុខសណ្ឋាគារបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យនៅទីតាំងកើតហេតុ៕ អត្ថបទ៖ កុម្ភៈ




