យោធា​មួក​ខៀវ​កម្ពុជា ​បញ្ចប់​បេសកកម្ម​នៅ​ម៉ាលី​ ជិត​៨០​រូប​ទៀត មិនទាន់​ត្រឡប់​មក​កម្ពុជា​វិញ

2021/04/27 02:59:58 am        26

ភ្នំពេញ ៖ នៅក្នុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ កម្ពុជា មាន​កង​យោធា​មួក​ខៀវ​ប្រមាណ​ជិត​៣០០​រូប បាន​បញ្ចប់​ ការងារ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ នៅ​ប្រទេស​ម៉ាលី​។ បើគិត​មកដល់​ថ្ងៃទី​៣​ ខែតុលា ឆ្នាំ​២០២០​នេះ ភាគី​អង្គការសហប្រជាជាតិ ​បាន​បញ្ជូន​កង​យោធា​មួក​ខៀវ​កម្ពុជា​ បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​ ​ត្រឡប់​មក​កម្ពុជា​វិញ​ បាន​ចំនួន​២១៩​រូប​ហើយ​នៅសល់​កង​មួក​ខៀវ​កម្ពុជា​ នៅ​ប្រទេស​ម៉ាលី​ ​ជិត​៨០​រូប​ទៀត​មិនទាន់​ត្រឡប់​មក​មាតុប្រទេស​វិញ​។


បើ​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ​អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព ​បាន​ថ្លែង​នៅ​ថ្ងៃទី​៣ ​ខែតុលា​នេះ​ថា ​នៅពេលនេះ ​យើង​មិនទាន់​បាន​ដឹង​ពី​កាលបរិច្ឆេទ​នៃ​កា​រ​បញ្ជូន​កង​យោធា​មួក​ខៀវ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី ​ប្រមាណ​ជិត​៨០​រូប​ត្រឡប់​មក​កម្ពុជា ពី​ខាង​ភាគី​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ​ តែ​ទោះយ៉ាងណា ​បច្ចុប្បន្ន​កងកម្លាំង​ទាំងនោះ​ បាន​និងកំពុង​បន្ត​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​រយៈពេល​ខ្លី ​ហើយ​ពុំមាន​នរណាម្នាក់​មានក​រ​ណី​ឆ្លង​មេរោគ ​COVID-19​នោះទេ​។

ឯកឧត្តម​ បញ្ជាក់ថា សម្រាប់​ការងារ​យោធា​មួក​ខៀវ​ដែល​បញ្ចប់​បេសកកម្ម​មិនទាន់​ត្រឡប់​មក​កម្ពុជា​វិញ​នេះ ​គឺ​បច្ចុប្បន្ន ​គេ​កំពុងធ្វើការ​បង្ហាត់បង្រៀន​ការងារ​នានា ​នៅក្នុង​តំបន់​បេសកកម្ម​ជូន​ដល់​កម្លាំង​យោធា​មួក​ខៀវ​ថ្មី ​ដែល​ទើប​ប្តូរ​វេន​បញ្ជូន​ទៅដល់​ប្រទេស​ម៉ាលី ​ប្រមាណ​ជិត​៣០០​រូប ​ហើយ​នៅ​ពេល​បង្ហាត់បង្រៀន​ការងារ​បេសកកម្ម​ជូន​កងកម្លាំង​ថ្មី​នេះ​ចប់ ​កងកម្លាំង​ទាំងនោះ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាម​។

ឯកឧត្តម សែម សុវណ្ណនី បាន​បញ្ជាក់ថា ​សម្រាប់​កង​យោធា​មួក​ខៀវ​ដែល​បញ្ចប់​ការងារ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព UN នៅ​ប្រទេស​ម៉ាលី​នេះ​ កាលពី​ខែ​ថ្ងៃទី​១០ ខែ​កក្កដា ​ឆ្នាំ​២០២០​ ភាគី ​UN បាន​បញ្ជូន​ត្រឡប់​មាតុភូមិ​កម្ពុជា​វិញ ​បាន​ចំនួន​៨០​រូប ​ហើយ​នៅ​ថ្ងៃទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​បាន​ចំនួន​១៣៩​រូប ​ហើយ​កងកម្លាំង​ទាំងនោះ​ក៏បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ត្រឡប់​ទៅផ្ទះ​ជួបជុំ​គ្រួសារ​របស់​គេ​អស់ហើយ​។

ឯកឧត្តម សែម សុវណ្ណនី បន្តថា ​ចាប់​ខែតុលា​នេះ រហូតដល់​ខែធ្នូ ​ឆ្នាំ​២០២០​នេះ ភាគី​ UN នឹង​រៀបចំ​បញ្ជូន​កង​មួក​ខៀវ​កម្ពុជា​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​ ប្រទេស​ស៊ូដង់​ខាងត្បូង និង​សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​ កណ្តាល ត្រឡប់​មក​កម្ពុជា​វិញ​ជា​ដំណាក់កាល​បន្តិច​ម្តងៗ​ ហើយ​នៅ​ដើមឆ្នាំ​២០២១ ​នឹង​បញ្ជូន​ត្រឡប់​ជា​បន្តបន្ទាប់​ផងដែរ ​ដោយឡែក​ភាគី​កម្ពុជា ក៏បាន​ត្រៀម​បញ្ជូន​កម្លាំងយោធា​មួក​ខៀវ​ប្តូរ​វេន​ជាច្រើន​កង​ទៀត​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​មាន​ជម្លោះ​សង្គ្រាម​ទាំងនោះ​វិញ​ផង​ដែរ​។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា យោធា​មួក​ខៀវ​ប្រមាណ​ជិត​៨០០​រូប ​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់ ​ស៊ូដង់​ខាង​ត្បូង ម៉ាលី អា​ហ្វ្រឹ​ក​កណ្តាល ​និង ប្រទេស​លី​បង់​ ហើយ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​ សែម សុវណ្ណនី​ ពុំមាន​នរណាម្នាក់​មាន​ករណី​ឆ្លង​មេរោគ ​covid-19 ទេ​៕​


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am