
រដ្ឋមន្ត្រីសម្របសម្រួលនៃការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានអះអាងថា លោក Elon Musk នឹងពិចារណាការលើសំណើសុំឲ្យសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី នៅក្នុងប្រទេសនេះ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានជួបជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ Joko Widodo នៅថ្ងៃចន្ទនេះ។
លោក Musk មិនទាន់អាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានភ្លាមៗទេ បន្ទាប់ពីរដ្ឋមន្ត្រីលោក Luhut Pandjaitan បានធ្វើការអត្ថាធិប្បាយរបស់លោក ទៅកាន់អ្នកសារព័ត៌មាន។
លោក Luhut បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក Musk និង វីដូដូ បានជួបគ្នានៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីលោកទាំងពីរ បានចូលរួមក្នុងវេទិកាទឹកពិភពលោក នៅថ្ងៃចន្ទនេះ។ «យើងបានធ្វើសំណើមយយ តើវាអាចទៅរួចទេក្នុងការសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី ( EV) នៅទីនេះ ហើយលោកនឹងពិចារណាលើសំណើនេះ។
លោក Luhut បាននិយាយថា លោក វីដូដូ ក៏បានស្នើឲ្យលោក Musk ពិចារណាលើការវិនិយោគ នៅក្នុងមជ្ឈមណ្ឌល AI នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ និងសម្រាប់ក្រុមហ៊ុន SpaceX ដើម្បីសាងសង់កន្លែងបាញ់បង្ហោះ នៅកោះ Biak ក្នុងខេត្ត Papua នៃប្រទេសឥណ្ឌូនេស៊ី ដែលជាសំណើមួយដែលរដ្ឋាភិបាលបានធ្វើពីមុនមកហើយនោះ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានព្យាយាមអស់ជាច្រើនឆ្នាំ ដើម្បីទាក់ទាញក្រុមហ៊ុន Tesla ឲ្យបង្កើតរោងចក្រ ផលិតទាក់ទងនឹងរថយន្តអគ្គិសនី ខណៈដែលរដ្ឋាភិបាល ចង់អភិវឌ្ឍវិស័យរថយន្តអគ្គិសនី ( EV )របស់ខ្លួន ដោយប្រើធនធាននីកែលដ៏សម្បូរបែបរបស់ប្រទេសនេះ។
គួរកត់សម្គាល់ផងដែរ កាលពីថ្ងៃអាទិត្យ លោក Musk បានបើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ក្រុមហ៊ុន SpaceX សម្រាប់វិស័យសុខាភិបាល ក្នុងប្រទេសឥណ្ឌូនេស៊ី។