កូរ៉េខាងត្បូង និងអង់គ្លេស នឹងធ្វើម្ចាស់ផ្ទះរួមកិច្ចប្រជុំកំពូល AI ពិភពលោកលើកទី២ ខណៈអ្នកគាំទ្រប្រឈមហានិភ័យ

2024/05/21 12:55:05 am        89

កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសនឹងធ្វើជាសហម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបញ្ញាសិប្បនិមិត្ត (AI) ពិភពលោកលើកទី២ នៅទីក្រុងសេអ៊ូល ក្នុងសប្តាហ៍នេះ ខណៈដែលល្បឿនដ៏គួរឲ្យស្ងើចនៃនវានុវត្តន៍នេះ គិតចាប់តាំងពីមានកិច្ចប្រជុំកំពូល AI លើកដំបូង ក្នុងខែវិច្ឆិកា ធ្វើរដ្ឋាភិបាលនានាមានការលំបាក ក្នុងការទប់ទល់នឹងហានិភ័យដែលកំពុងកើនឡើងជាលំដាប់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រួតពិនិត្យកិច្ចប្រជុំកំពូលនិម្មិតនេះ នៅថ្ងៃទី២១ ខែឧសភា ចំពេលមានការអំពាវនាវឲ្យមានបទប្បញ្ញត្តិប្រសើរជាងនេះ ដើម្បីគ្រប់បញ្ញាសិប្បនិមិត្ត ឬ AI បើទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្លាលើរបៀបដែលបច្ចេកវិទ្យានេះអាចប៉ះពាល់ដល់មនុស្សជាតិក៏ដោយ។

នៅក្នុងអត្ថបទមតិរួមមួយដែលត្រូវបានចេញផ្សាយ នៅលើទំព័រសារព័ត៌មាន i (អាយ) របស់ចក្រភពអង់គ្លេស និង JoongAng Ilbo របស់កូរ៉េខាងត្បូង ដែលមានចំណងជើងថា «មានតែស្តង់ដារ AI សកលប៉ុណ្ណោះ ទើបអាចបញ្ឈប់ការប្រណាំងប្រជែងឲ្យដល់កម្រិតទាប» នោះ លោក Sunak និងលោក Yoon បានលើកឡើងថា៖ «ទោះបីជាកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានត្រូវបានធ្វើឡើង ដើម្បីរៀបចំអភិបាលកិច្ចលើ AI សកលក៏ដោយ ក៏គម្លាតធំៗ នៅតែមានដដែល»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ខែវិច្ឆិកាត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំកំពូលសុវត្ថិភាព AI ប៉ុន្តែទំហំនៃបញ្ហាប្រឈម បានរីកកាន់តែធំឡើងៗ ចាប់តាំងពីពេលនោះមក។ បើយោងតាមគេហទំព័ររបស់កិច្ចប្រជុំកំពូលនេះ បានឲ្យដឹងថា កិច្ចប្រជុំដែលត្រូវចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ឥឡូវនេះ ត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំកំពូលសេអ៊ូល AI (AI Seoul Summit) ហើយនឹងពិភាក្សាអំពីអាទិភាពចំនួន៣ ដែលមានសុវត្ថិភាព នវានុវត្តន៍ និងការរួមបញ្ចូល AI៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm