បេក្ខជនប្រធានាធិបតីម៉ិកស៊ិក ឆ្លើយឆ្លងគ្នាខ្លាំងៗ ជុំវិញសន្តិសុខ ក្នុងការជជែកដេញដោលចុងក្រោយ

2024/05/21 12:55:58 am        118

បេក្ខជនប្រធានាធិបតីសំខាន់ៗរបស់ប្រទេសម៉ិកស៊ិក បានជួបជុំគ្នា កាលពីយប់ថ្ងៃអាទិត្យ (ទី១៩ ខែឧសភា) នៅក្នុងកម្មវិធីជជែកដេញដោលដែលផ្តោតលើបញ្ហាសន្តិសុខ ដោយគណបក្សកាន់អំណាចសង្ឃឹមថា នឹងការពារគោលនយោបាយរបស់ប្រធានាធិបតីជិតផុតអាណត្តិ បើទោះបីជាគូប្រជែងសំខាន់ បានរិះគន់យ៉ាងចាស់ដៃ ចំពោះកំណត់ត្រាខ្ពស់បំផុតនៃឧក្រិដ្ឋកម្មហិង្សាក៏ដោយ។

អតីតអភិបាលក្រុងម៉ិកស៊ីកូ លោកស្រី Claudia Sheinbaum មកពីគណបក្សឆ្វេងនិយមដែលកំពុងកាន់អំណាច គឺ Morena បានសន្យាបន្តជាមួយនឹងគោលនយោបាយសន្តិសុខ ដែលមិនមានការប្រឈមមុខដាក់គ្នាយ៉ាងទូលំទូលាយរបស់អ្នកណែនាំរបស់លោកស្រី គឺប្រធានាធិបតី លោក Andres Manuel Lopez Obrador ខណៈពេលលោក ក៏បង្ហាញពីកំណត់ត្រាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់លោកស្រី ក្នុងនាមជាមេដឹកនាំរដ្ឋធានីដ៏ធំនេះ។

ដោយលើកហេតុផលថា អត្រាឃាតកម្មបានធ្លាក់ចុះ នៅពេលដែលលោកស្រី បានជួលនគរបាលបន្ថែមទៀត ខណៈពេលដែលគាំទ្រកម្មវិធីសង្គមដែលសំដៅទៅលើអ្វីដែលលោកស្រីពិពណ៌នាថា ជាការបន្ធូរបន្ថយមូលហេតុសំខាន់ៗនៃឧក្រិដ្ឋកម្មនោះ លោកស្រី Sheinbaum បាននិយាយថា៖ «ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចបង្ហាញពីលទ្ធផលសន្តិសុខ» ។

គួបញ្ជាក់ថា លោកស្រី Sheinbaum ជាអ្នកវិទ្យាសាស្ត្រម្នាក់ បានគ្រប់គ្រងទីក្រុងម៉ិកស៊ីកូ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅពេលដែលលោកស្រី បានចុះចេញពីតំណែង ដើម្បីឈរឈ្មោះជាប្រធានាធិបតី។

យ៉ាងណាក្ដី គូប្រជែងដ៏ធំរបស់លោកស្រី គឺលោកស្រី Xochitl Galvez បានជំទាស់នឹងកំណត់ត្រារបស់លោកស្រី Sheinbaum ក្នុងឋានៈជាអភិបាលក្រុង ដោយអះអាងថា ឃាតកម្មពិតជាបានកើនឡើងដោយសារតែចំនួនអ្នកស្លាប់ខ្ពស់ជាងអ្វីដែលត្រូវបានបង្ហាញជាផ្លូវការ។

លោកស្រី Galvez សមាជិកព្រឹទ្ធសភាដែលតំណាងឲ្យក្រុមចម្រុះកណ្ដាលនិយម ដែលធ្លាប់គ្រប់គ្រងនយោបាយម៉ិកស៊ិក បានវាយប្រហារម្តងហើយម្តងទៀតលើគណបក្សកាន់អំណាចថា បានធ្វើមិនដឹងមិនឮពីការមិនគោរពច្បាប់ ជាពិសេសឧក្រិដ្ឋកម្មហិង្សាដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏មានឥទ្ធិពលរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm