
អ្នកនាំពាក្យកងទ័ពលោក Daniel Hagari បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាអ៊ីស្រាអែល បានបញ្ចេញវីដេអូឃោសនារបស់ក្រុមហាម៉ាសដែលខ្លួនបាននិយាយថា ខ្លួនបានរកឃើញកុមារម្នាក់ ដែល ក្រុមហាម៉ាសបានចាប់ធ្វើជាចំណាប់ថ្នូរ។
លោក Hagari មិនបាននិយាយថា នៅពេលណា ឬនៅទីណាដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) រកឃើញវីដេអូបង្ហាញពីកុមារដែលត្រូវបានដោះលែងនោះ គឺ Ela Elyakim កំពុងនិយាយទៅកាន់កាមេរ៉ាដែលសុំឲ្យដោះលែង។
កងកម្លាំងការពារអ៊ីស្រាអែល ក៏បានបញ្ចេញរូបថតដែលបានបង្ហាញ Ela ជាមួយប្អូនស្រីរបស់នាង គឺ Dafna Elyakim នៅមុខទង់ជាតិ ដែលមានឡូហ្គោរបស់ក្រុមហាម៉ាស។
បងប្អូនស្រីទាំងពីរនាក់នេះ ត្រូវបានចាប់ពង្រត់ពីផ្ទះរបស់ពួកគេនៅកន្លែងតាំងទីលំនៅ Kibbutz Nir Oz អំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ហាម៉ាសលើអ៊ីស្រាអែល ហើយត្រូវបានដោះលែង នៅថ្ងៃទី ២៦ ខែវិច្ឆិកា ជាផ្នែកនៃបទឈប់បាញ់បណ្តោះអាសន្ន។
លោក Hagari បាននិយាយថា គ្រួសាររបស់ក្មេងស្រីទាំងនេះ បានយល់ព្រមឲ្យកងកម្លាំងការពារអ៊ីស្រាអែល ( IDF)ចេញផ្សាយវីដេអូនេះ។ ទូរទស្សន៍ CNN សម្រេចមិនចាក់ផ្សាយវីដេអូនេះទេ ប៉ុន្តែបានបង្ហាញរូបភាពរបស់ក្មេងស្រីទាំងពីរនាក់។