
សមាគមមេធាវីរុស្ស៊ី បាននិយាយថា តុលាការមួយនៅតំបនស៊ីប៊េរី បានកាត់ទោសបុរសក្នុងស្រុកម្នាក់ ឲ្យជាប់ពន្ធនាការ ២៥ឆ្នាំ នៅថ្ងៃចន្ទនេះ ពីបទឧក្រិដ្ឋកម្មជាច្រើនរួមទាំងការក្បត់ជាតិ និងការប៉ុនប៉ងដុតបំផ្លាញការិយាល័យជ្រើសរើសទាហាន។
រដ្ឋអាជ្ញានៅតុលាការយោធានៅក្នុងទីក្រុង Novosibirsk បានចោទប្រកាន់លោក Ilya Baburin ពីបទព្យាយាមដុតបំផ្លាញការិយាល័យនេះ តាមការបញ្ជារបស់មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់មកពីអ៊ុយ ក្រែន។
តុលាការនេះ ក៏បានរកឃើញថា គាត់មានទោសក្នុងការដុតសាលាតន្ត្រីក្នុងស្រុក ដែលតុលាការចាត់ទុកថា ជាអំពើភេរវកម្ម។
លោក Baburin ដែលត្រូវបានគេកំណត់អត្តសញ្ញាណ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ីថា ជាអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា មានអាយុ ២៥ឆ្នាំ។
សមាគមមេធាវី Pervy Otdel បានដកស្រង់សម្តីមេធាវីរបស់ខ្លួន ដោយនិយាយថា មិនមានភ័ស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់លោក Baburin នៅក្នុងឧប្បត្តិហេតុនោះទេ ដោយសារនៅក្នុងនោះ គ្មានអ្នកស្លាប់ និងរបួស ត្រូវបានរាយការណ៍ទេ។